ព្យុះ Isha វាយប្រហារអង់គ្លេស កាត់ផ្តាច់ចរន្តអគ្គិសនី និងផ្អាកជើងហោះហើរជាច្រើន

ឡុងដ៍៖ មនុស្សរាប់ម៉ឺននាក់នៅទូទាំងចក្រភពអង់គ្លេស និងអៀរឡង់គ្មានអគ្គិសនីប្រើប្រាស់ នៅថ្ងៃចន្ទទី២២ ខែមករានេះ បន្ទាប់ពីព្យុះ Isha បានបោកបក់លើបណ្តាប្រទេសជាច្រើន ដោយពាំនាំខ្យល់បក់បោក និងភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់។

ព្យុះ Isha បានធ្វើដំណើរក្នុងល្បឿន ១៥៩គីឡូម៉ែត្រក្នុងមួយម៉ោង ឆ្លងកាត់ភាគឦសានចក្រភពអង់គ្លេស ខណៈដែលប្រទេសនេះទាំងមូល បានទទួលការព្រមានអំពីអាកាសធាតុអាក្រក់ បង្កពីព្យុះទី៩ ចាប់តាំងពីខែកញ្ញាមក។

ព្យុះ Isha ស្រដៀងគ្នានឹងព្យុះ Storm Henk ដែលបានវាយប្រហារអង់គ្លេសកាលពីដើមខែនេះ បង្កឱ្យមានទឹកជំនន់ និងការរំខានដល់សេវាកម្មរថភ្លើង និងផ្លូវថ្នល់។ ចំណែកនៅប្រទេសអៀរឡង់វិញ ព្យុះ Isha បានធ្វើឱ្យផ្ទះសម្បែងប្រហែល ២៣៥,០០០ខ្នងដាច់ចរន្តអគ្គិសនីប្រើប្រាស់។

រីឯមនុស្សប្រមណ ៤៥,០០០នាក់ផ្សេងទៀតដាច់ចរន្តអគ្គិសនីប្រើប្រាស់នៅអៀរឡង់ខាងជើង ជាទីដែលអ្នកជិះម៉ូតូម្នាក់បានស្លាប់កាលពីយប់ថ្ងៃអាទិត្យ។
ខ្យល់បក់បោក និងភ្លៀងធ្លាក់ខ្លាំង ត្រូវបានគរព្យាករណ៍ងថា នឹងបន្តកើតមាននៅថ្ងៃអង្គារ និងថ្ងៃពុធសប្តាហ៍នេះ ខណៈដែលព្យុះបន្ទាប់ក្នុងរដូវកាលនេះ មានឈ្មោះថា Jocelyn។

ចំណែកអ្នកជំនាញអាកាសធាតុនិយាយថា ការប្រែប្រួលអាកាសធាតុ កំពុងធ្វើឱ្យរដូវរងាក្នុងតំបន់កាន់តែក្តៅ និងសើម ដែលបង្កើនលទ្ធភាពកើតមានព្រឹត្តិការណ៍អាកាសធាតុអាក្រក់ៗ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner