ក្រសួងវប្បធម៍ ខិតខំប្រឹងប្រែង ជំរុញពង្រឹងបាននូវប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិខ្មែរ

(ភ្នំពេញ)៖ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់ក្រសួង ក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ និងវិស័យឯកជន បានជំរុញវិស័យវប្បធម៌និងវិចិត្រសិល្បៈ ឱ្យស្ថិតនៅលើវិថីមួយដ៏ត្រឹមត្រូវជោគជ័យ និងពង្រឹងបាននូវប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិខ្មែរ ជំរុញពង្រឹងបាននូវប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិខ្មែរ ។ នេះជាការលើកឡើងរបស់លោកជំទាវ ក្នុងឱកាសពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅ ការងារឆ្នាំ២០២៤ របស់ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នាសាលសន្និសិទចតុម្មុខ រាជធានីភ្នំពេញ ។ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ បានអោយដឹងថា ក្នុងឆ្នាំ២០២៣ ក្រសួងសម្រេចលទ្ធផលការងារបានជាង៩៦%តាមផែនការ ហើយទទឹមនិងការសម្រេចបាននូវការអនុវត្តផែនការ ក៏មានបញ្ហា ប្រឈមផងដែរ នៅក្នុងសេចក្តីព្រាងរបាយការណ៍សន្និបាត បានបង្ហាញនូវបញ្ហាប្រឈម និងសំណូមពរ សំខាន់ៗដូចជា៖ បញ្ហាធនធានមនុស្ស បទល្មើសក្នុងវិស័យវប្បធម៌បញ្ហាប្រឈមផ្នែកវប្បធម៌អរូបីនៅថ្នាក់មន្ទីរផងដែរ។ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ បានវាយតម្លៃខ្ពស់ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ខ្ពស់ របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់កម្រិត របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលអនុញ្ញាតឱ្យការងារក្នុងវិស័យ វប្បធម៌និងវិចិត្រសិល្បៈ នាឆ្នាំ២០២៣កន្លងទៅ ទទួលបានលទ្ធផលល្អប្រសើររហូតដល់ជាង ៩០% នៃ ផែនការសកម្មភាពទូទៅរបស់ក្រសួង ។ លោកជំទាវ បានបញ្ជាក់ថា តាមរយៈអង្គសន្និបាតថ្ងៃនេះ ក៏ជាការជួបជុំដើម្បីពិនិត្យផងដែរ លើបញ្ហាប្រឈម និងសំណូមពរនានារបស់គ្រប់អង្គភាពនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងជាឱកាសនៃការសម្រេចរួមគ្នា លើដំណោះស្រាយ និងការដាក់ចេញនូវទិសដៅការងារផែនការសកម្មភាព សម្រាប់ឆ្នាំ២០២៤នេះ សំដៅចូលរួមអនុវត្តឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពខ្ពស់នូវភារកិច្ចនានា ដែលមានក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងផែនការអាទិភាពទាំង៦ចំនុច របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏សកម្ម និងប្រកបដោយបញ្ញាញាណខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner