២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៧០ករណី (Video Inside)
អត្ថបទដោយ៖
Apsara Net
នៅទូទាំងអាស៊ាន រយៈពេល ២៤ម៉ោងកន្លងមកនេះ មានការឆ្លងកូវីដ១៩ចំនួន ៧០ករណី ដែលបន្តថយចុះថែមទៀតចំនួន ៩៧៦ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងនៅថ្ងៃនេះបានកើតលើប្រទេសចំនួន ២នៅអាស៊ាន រួមមានប្រទេសមីយ៉ាន់ម៉ា ដែលមានការឆ្លងចំនួន ៦៤ករណី និងប្រទេសកម្ពុជា មានការឆ្លង ៦ករណី។ អាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។
គិតសរុបរួម នៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៩៣ម៉ឺន ៥ពាន់ ៥២៩ករណីហើយ, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ៣៦១នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៧០២លានករណី, និងការស្លាប់មានជាង ៦លាន ៩៧ម៉ឺននាក់ហើយ៕