សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្ត ទុកដាក់ ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀត
នូវការគោរពសិទ្ធិសេរីភាពខាងសារព័ត៌មាន សេរីភាពនៃបោះពុម្ពផ្សាយ ការបញ្ចេញមតិ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយតែងតែយកចិត្តទុកដាក់ក្នុងការធានានូវបរិយាកាសបើកទូលាយការប្រកបវិជា្ជជីវៈសារព័ត៌មាន និងសោតទស្សន៍តាមរយៈការធានាការគោរព សិទ្ធិ គ្មានការរើសអើង ការគំរាម និងមិនប្រកាន់និន្នាការនយោបាយ”។
សម្តេចក៏បានសង្កត់ធ្ងន់អំពី ក្រមសីលធម៌របស់អ្នកសារព័ត៌មាន ដែលមានសារៈសំខាន់បំផុតក្នុងការកំណត់នូវបទដ្ឋាន និងកម្រិតនៃលំហអនុវត្តក្នុងវិស័យព័ត៌មាន ដើម្បីរក្សាបាននូវតម្លៃ និងមូលដ្ឋានរឹងមាំនៃទំនុកចិត្ត តាមរយៈការគោរពប្រតិបត្តិត្រឹមត្រូវរបស់ប្រតិបត្តិករគ្រប់រូបក្នុងវិស័យនេះ។
#ams1minute