មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម ៖ ស្រូវផ្ការំដួល ប្រើពូជសុទ្ធកើនទិន្នផល ងាយស្រួលលក់ និងតម្លៃខ្ពស់
ភ្នំពេញ៖ តាមរយ:ការចុះសិក្សាវាយតម្លៃ ជាមួយកសិករទាំងអស់ ការប្រើពូជ ស្រូវសុទ្ធពិសេសស្រូវផ្ការំដួលសុទ្ធនាំមកនូវអត្ថប្រយោជន៍សំខាន់ៗ ដូចជា ការ កើនផល ១៥ភាគរយ កាត់បន្ថយការប្រើពូជបានប្រមាណ ៣០ភាគរយ ងាយ ស្រួលលក់ និងបានតម្លៃខ្ពស់ ។ នេះបើតាមការឱ្យដឹងពីសំណាក់ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
គួរបញ្ជាក់ថាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ ធ្វើឡើងក្នុងពិធីបានជួបប្រជុំជាមួយមន្រ្តីកសិកម្មឃុំ នៅឃុំសាកល្បង ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាមនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ដើម្បីវាយតម្លៃលើការកសាងប្រព័ន្ធពូជសុទ្ធផ្ការំដួល។
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍ថា កាលពីឆ្នា២០២៣ មន្រ្តីកសិកម្មឃុំបានគាំទ្រកសិករចំនួន ២២២គ្រួសារ ឱ្យបានចូលរួម ប្រើ ពូជសុទ្ធពីស្រូវផ្ការំដួល។
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់ថា នៅរដូវខាងមុខ ចំនួនកសិករ ប្រើ ពូជ សុទ្ធទាំង ១០ឃុំ អាចកើនដល់ឡើង ១ ០០០គ្រួសារ ។ តាមរយៈលទ្ធផល និងបទពិសោធនៅស្រុកជើងព្រៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹង បង្កើន ការជំរុញការប្រើពូជសុទ្ធឲ្យបានទូលំទូលាយទូទាំងប្រទេស តាម រយ: មន្រ្តី កសិកម្មឃុំ ដែលទើបរើសបានចំនួន ២៥០រូប និងរើសបន្ថែម ៨០០រូបទៀត នៅក្នុងឆ្នាំ២០២៤នេះ៕
ដោយ ៖ ម៉ាដេប៉ូ