សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ មករា ២០២៤
១. NBC៖ ទុនបម្រុងអន្ដរជាតិរបស់កម្ពុជាមាន ២០ប៊ីលានដុល្លារ កើន ១២,៣% នៅឆ្នាំ២០២៣ – FN
២. នៅឆ្នាំ២០២៣ កម្ពុជានាំចេញដំឡូងមីស្រស់ ដំឡូមីក្រៀម និងម្សៅដំឡូងមី សរុបជាង ៣ លានតោន – FN
៣. ដំណើរការនាំចេញមៀនប៉ៃលិនទៅចិន និងតម្លៃទីផ្សារផ្លែមៀននេះនៅដើមឆ្នាំ ២០២៤ មានភាពល្អប្រសើរ ដែលកសិករអាចលក់បាន ៤ ០០០រៀល ក្នុង ១ គីឡូក្រាម – កម្ពុជាថ្មី
៤. តុលាការធម្មនុញ្ញថៃ យល់ព្រមផ្ដល់សមាជិកភាពជាតំណាងរាស្ត្រឡើងវិញ សម្រាប់លោក Pita Limjaroenrat – AFP
៥. សិង្ហបុរី និងចិន ចុះហេត្ថលេខាព្រមព្រៀង ទៅលើការចូលប្រទេសគ្នាទៅវិញទៅមក ដោយមិនមានទិដ្ឋាការរយៈពេល ៣០ថ្ងៃ – Reuters
#ams1minute