ព្រះមហាក្សត្រយាងសាកសួរសុខទុក្ខពលរដ្ឋក្នុងតំបន់ដាច់ស្រយាលខេត្តកំពង់ស្ពឺ (Video Inside)
ព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងតំបន់ដាច់ស្រយាលមួយ ស្ថិតនៅភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
តំបន់ស្រុកថ្ពង ខេត្តកំពង់ស្ពឺ គឺជាអតីតតំបន់អសន្តិសុខមួយ ក្នុងអតីតកាលសង្គ្រាមស៊ីវិល និងជាតំបន់មួយដែលមិនសូវមានមនុស្សបានធ្វើដំណើរចេញចូលនោះទេ ប៉ុន្តែក្រោយមកតំបន់ក្នុងស្រុកថ្ពង ក៏ជាបណ្តាស្រុកនានា នៅក្នុងខេត្តទាំងមូល បានក្លាយជាតំបន់មានសុវត្ថិភាពទាំងស្រុង ក្រោយសង្គ្រាមស៊ីវិល ត្រូវបានបញ្ចប់ ក្រោមការដាក់ចេញនូវនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។
ព្រះករុណាព្រះមហាក្សត្រខ្មែរ ក្នុងព្រះរាជដំណើរចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ថ្ងៃទី២៤មករា បានមានព្រះរាជបន្ទូលកោតសរសើរ លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យប្រទេសអស់សង្គ្រាម និងកោតសរសើរដល់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ បន្តវេន ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។