បញ្ជាការដ្ឋាន ការពារអាកាស បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាស ឆ្នាំ២០២៣

(ភ្នំពេញ)៖ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហេង ហុង មេបញ្ជាការរង កងទ័ពជើងគោក នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បានបានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាស ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន ការពារអាកាស កងទ័ពជើងគោក រាជធានីភ្នំពេញ ។

ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឧត្ដមសេនីយ៍ឯក ហេង ហុង បានមានប្រសាសន៍ថា វគ្គបានបញ្ចប់នាពេលនេះពិតជាបានបង្កើននូវចំណេះដឹង ចំណេះធ្វើ និងពង្រឹងសមត្តភាពជំនាញវិជ្ជាជីវៈ ពិសេសការប្រើប្រាស់គ្រឿងបំពាក់សម្ភារៈ ការពារអាកាស រួមចំណែកការកសាងប្រភពធនធានមនុស្ស ក្នុងជួរកងយោធពល ខេមរភូមិន្ទ ឱ្យមានការរីកចម្រើនសមស្របតាមសម័យបច្ចេកវិទ្យាទំនើប ដើម្បីការពារជាតិមាតុភូមិ និងសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្ដាប័នជំនាញ ពាក់ព័ន្ធ បានសហកា ធ្វើឲ្យវគ្គហ្វឹកហ្វឺនដំណើរការ និងបញ្ចប់តាម ផែនការកំណត់ ។

ឧត្ដមសេនីយ៍ឯក ហេង ហុង បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ល្អនេះ ដោយកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមមេបញ្ជាការ បញ្ជាការដ្ឋាន ការពារអាកាស និងការចូលរួមផងដែរ ពីគ្រូយោធាចារ្យ សិក្ខាកាម និងបណ្តាតួអង្គពាក់ព័ន្ធទាំងអស់ ធ្វើឲ្យវគ្គហ្វឹកហ្វឺនដំណើរការ និងបញ្ចប់តាម ផែនការកំណត់ ។

ឧត្តមសេនីយ៍ឯក ហេង ហុង បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវលើកកម្ពស់ស្មារតីស្នេហាជាតិ និងគោរពឲ្យបានម៉ឺងម៉ាត់រាល់បទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោកបានប្រគល់ជូន ត្រូវគ្រប់គ្រងសម្ភារៈបរិក្ខា គ្រឿងបំពាក់ឱ្យបានល្អ និងសុវត្ថិភាព ។ ត្រូវគោរពច្បាប់វិន័យ បទបញ្ញត្តិទូទៅរបស់កងយោធពលខេមរភូមិន្ទ ត្រូវមានអត្តចរិកសីលធម៌ថ្លៃថ្នូរ បន្តហ្វឹកហ្វឺនយុទ្ធវិធីបច្ចេកទេសគ្រប់ប្រភេទ ខិតខំសិក្សាស្រាវជ្រាវឯកសារបន្ថែមឲ្យស្របទៅនឹងសម័យបច្ចេកវិទ្យាទំនើបរបស់ពិភពលោក ។ ត្រូវយកចិត្តទុកដាក់អប់រំចិត្តសាស្ត្រដល់កម្លាំងជាប្រចាំ និងខិតខំដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វលើកស្ទួយជីវភាពដល់អង្គភាព មានសាមគ្គីភាពផ្ទៃក្នុងល្អជានិច្ច និងជាមួយអជ្ញាធរជាប្រចាំដើម្បីធានាសុវត្ថិភាព និងសន្តិសុខសង្គម ។ លើកកម្ពស់ស្មារតីស្នេហាជតិ គោរពឱ្យបានម៉ឺងម៉ាត់នូវរាល់ បទបញ្ជា សារាចរ ផែនការ របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោក ដែលបាន ប្រគល់ឱ្យ ។ បង្កើននូវវិធានការគ្រប់គ្រង ថែរក្សា គ្រឿងបំពាក់ឱ្យបានល្អ និងតាមលក្ខណៈបច្ចេកទេស។ យកចចិត្តទុកដាក់អនុវត្តឱ្យបានសម្រេចរាល់ភារកិច្ចដោយយកចំណេះដឹង បទពិសោធន៍ ក្នុងវត្ត ដើម្បីប្រែក្លាយជានាយទាហានដែលមាន សមត្ថភាពពេញលេញ ជារបងការពារជាតិដ៏រឹងមាំ ទៅថ្ងៃអនាគត ។ បន្តហ្វឹកហ្វឺន បំប៉នយុទ្ធវិធីបច្ចេកទេសការពារអាកាសគ្រប់ ប្រភេទ ព្រមទាំងខិតខំសិក្សា ស្រាវជ្រាវបន្ថែមទៀតនូវជំនាញបច្ចេកវិទ្យាទំនើបលើពិភពលោក។ ចាត់តាំងអប់រំចិត្តសាស្ត្រ និងរៀនភាសាបរទេស ដើម្បី ឆ្លើយតបបានតាមសភាពការណ៍ បច្ចុប្បន្ន។ បន្តយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លា ក្នុងការបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីរួមចំណែក លើកស្ទួយជីវភាពរស់នៅរបស់កងទ័ព ឱ្យបានល្អ ប្រសើរ។

នៅក្នុងសន្ទរកថាស្វាគមន៍ និងរបាយការណ៍បិទវគ្គរបស់ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស បានឲ្យដឹងថា បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក បានបើក និងបិទវគ្គហ្វឹកហ្វឺនចំនួន ៥៦ វគ្គសិក្ខាកាមសរុបចំនួន ៥,២១៩នាក់ ក្នុងនោះ នៅបញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក ២៥វគ្គ មានសិក្ខាកាម ១.៩៣៣នាក់ នៅតាម ភូមិភាគ ២២វគ្គ មានសិក្ខាកាម ១.៣៤៦នាក់ កងពល ០៣វគ្គ មានសិក្ខាកាម ១៥៦នាក់ និងនៅ បញ្ញាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ០៥វគ្គ មានសិក្ខាកាម ១.៧២៩នាក់ ជាលទ្ធផល បញ្ចប់វគ្គទទួលបានល្អប្រសើរ និងចាត់តាំងធ្វើសមយុទ្ធបាញ់គ្រាប់ពិតបាន ១៤លើក ។

សូមបញ្ជាក់ថា វគ្គបំប៉នជំនាញកាំភ្លើង ការពារអាកាស ឆ្នាំ២០២៣ សិក្សារយៈពេល ០៣ខែ កម្មសិក្សាការីចំនួន ៨៩នាក់ មានសិក្ខាកាមចំនួន ៧២នាក់ គណៈគ្រប់គ្រងនឹងយោធាចារ្យចំនួន ១៧នាក់ ។ ជាលទ្ធផល ក្រោយពេលបញ្ចប់វគ្គសិក្ខាកាមទទួលបាន និទ្ទេសល្អ ២៧នាក់ ស្មើ ៣៧,៥០% និទ្ទេសល្អបង្គួរ ៣៩នាក់ ស្មើ ៥៤,១៧% និងនិទ្ទេសមធ្យម ០៦នាក់ស្មើ ៨,៣៣% ៕

ប្រភព ៖ ខ.ភ.ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner