តារាកំប្លែងនាយពាក់មី តំណាងក្រុមហ៊ុនមួយរៀបចំកម្មវិធីសប្បុរសធម៌ជួយដល់ អង្គការ «ផ្ទះបាយកុមារ»

(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកកម្មវិធីសប្បុរសធម៌ដល់សង្គមជាតិ ក្រុមហ៊ុនឯកជន «ហ្វាហ្វា 138 »នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ បានរៀបចំម្មវិធីសប្បុរសធម៌ ដោយធ្វើការចែកជូននូវអំណោយដល់អង្គការ «ផ្ទះបាយកុមារ» ដែលជាអង្គការមួយនេះតែងតែផ្តល់ក្តីស្រឡាញ់ដល់កុមារអនាថា ជីវភាពខ្វះខាត គ្មានទីជំរក ។

ក្នុងកម្មវិធីសម្បុរសធម៌នេះ ក្រុមហ៊ុនបានផ្តល់អំណោយដែលជាតំរូវការរបស់ ផ្ទះបាយកុមារដែលមាន៖ អង្ករ១តោន,មី៨០កេស ,ត្រីខកំប៉ុង១៥ឡូ, និងទឹកស៊ីអ៊ីវ១៥ឡូ ,ជូនដល់មណ្ឌល ថែមទាំងនាំយកថវិការជូនលោកគ្រូអ្នក គ្រូសរុប២៤នាក់ ដោយក្នុងម្នាក់ ១០ម៉ឺនរៀល។ ចំណែកឯកុមារទាំងអស់ ១៥០នាក់ ក្នុងម្នាក់ជូនកាតាបសិក្សា១ និងសម្ភារៈសិក្សា១ចំនួន ។

តំណាងក្រុមហ៊ុន «ហ្វាហ្វា138 »បានលើកឡើងថា ៖ « ខ្ញុំមានអារម្មណ៍ថា រំភើបរីករាយដោយបានចូលរួមចំណែកបន្តិចបន្តួចក្នុងការងារសង្គម ឃើញលោកគ្រូ អ្នកគ្រូមួយថ្ងៃៗរវល់ហត់នឿយ ដាំស្លរៀបចំផ្គត់ផ្គង់កុមារទាំងបីពេល ដែលសរុបទៅដល់២៥០នាក់ឯណោះ ហើយលោកប្រធានមណ្ឌលខិតខំស្វះស្វែងរិះរកជំនួយដើម្បីទ្រទ្រង់មណ្ឌល ពិតជាកោតសរសើរដល់ពួកគាត់ដែលមានភាពលះបង់ខ្ពស់ដើម្បីការងារសង្គម ។»

សូមបញ្ចាក់ថា នេះជាលើកទី១របស់ក្រុមហ៊ុន ដែលបានបង្កើតកម្មវិធីសប្បុរសធម៌នេះ ក្នុងនាមលោក ពាក់មីជាអ្នកតំណាង លោកនឹងខិតខំប្រឹងប្រែងបន្ថែមទៀត ស្នើដល់ថ្នាក់លើក្រុមហ៊ុនបន្តធ្វើកម្មវិធីសប្បុរសធម៌នេះកាន់តែច្រើនជាមួយអង្គភាព មណ្ឌល ឬសហគមន៍ផ្សេងៗដែលមានកង្វះខាត និងត្រូវការជំនួយ៕

ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner