សហរដ្ឋអាមេរិកព្រមានសងសឹកក្រោយទាហានបីនាក់បានស្លាប់ និង៣៤នាក់រងរបួសនៅមួលដ្ឋានTower 22 (Video Inside)
អត្ថបទដោយ៖
Apsara Net
ការវាយប្រហារដោយដ្រូនរបស់ក្រុមសកម្មជនប្រយុទ្ធឥស្លាម ដាក់លើមូលដ្ឋានកងកម្លាំងសហរដ្ឋអាមេរិក ក្នុងតំបន់មជ្ឈិមបូព៌ា កំពុងក្លាយជាទម្ងន់មួយ បង្កើនសម្ពាធមកលើលោកប្រធានាធិបតី ចូ បៃដិន ដែលកំពុងស្វែងរកប្រជាប្រីយ៍ភាព ក្នុងការឈរឈ្មោះជាប្រធានាធិបតី សម្រាប់អាណ្ណត្តិទី២។ ទាហានអាមេរិក ៣នាក់ បានស្លាប់ និង៣៤នាក់ទៀត បានរងរបួស ក្នុងការវាយប្រហារមួយ ដាក់មកលើមូលដ្ឋានក្បែរព្រំដែនប្រទេសហ្សកដង់ ជាមួយនឹងស៊ីរី កាលពីថ្ងៃអាទិត្យ។ លោក ម៉ារ យ៉ារិទ្ធិ ធ្វើសេចក្តីរាយការណ៍