ប្រជាពលរដ្ឋ ៣០០គ្រួសារ នៅក្រុងកោះរ៉ុង បានទទួលអំណោយសប្បុធម៌ ពីសមាគមសមាធិពុទ្ធសាសនាអន្តរជាតិ

ខេត្តព្រះសីហនុ៖ សមាគមសមាធិពុទ្ធសាសនាអន្តរជាតិដឹកនំាដោយ ព្រះគ្រូ រ៉ូម៉ា បាននាំយកអំណោយសប្បុធម៌ និងសេចក្តីស្រឡាញ់ ចែកជូនប្រជាពលរដ្ឋក្រីក្រ ៣០០ គ្រួសារ នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុកាលពីពេលថ្មីៗកន្លងទៅនេះ ។ ព្រះគ្រូ រ៉ូម៉ា មានពុទ្ធដីការថា អំណោយទាំងអស់នេះជាអំណោយដ៍ថ្លៃថ្លា ដែលបាន មកពីប្រាក់សោធននិវត្តន៍ (ប្រាក់រ៉ឺត្រែត) របស់ញោមប្រុសរបស់ព្រះអង្គ ដែលលោក តាមានព្រះជន្ម 9៩០ឆ្នាំ ដែលមានដូចជាថវិកា គ្រឿងបរិភោគ និងសម្ភារៈប្រើប្រាស់ សរុបជាង១ម៉ឺនដុល្លាអាមេរិក។

នេះជាការតបស្នងសងគុណចំពោះទឹកដីកោះរ៉ុង ដែលបានជួយសង្គ្រោះជីវិត លោក តា និងក្រុមគ្រួសារ តាំងពីជិត ៥០ឆ្នាំមុន កាលដែលលោកតា និងក្រុមគ្រួសារ (ព្រម ទាំងកុមារ «រ៉ូម៉ា») បានរសាត់អណ្ដែតលើសុទ្រដើម្បីភៀសខ្លួនពីភ្លើងសង្គ្រាម ហើយ ត្រូវជួបព្យុះសង្ឃរា ប៉ុន្តែជាកុសល ទូកបានរសាត់ចូលកោះរ៉ុង ហើយ គ្រួសារ លោកតា និងអ្នកលើទូកគ្រប់រូបបានឆ្លងផុតគ្រោះកាច រស់រៀនមានជីវិតដល់សព្វថ្ងៃ ។ នឹក ដល់ គុណបំណាច់នេះ លោកតាបានប្រគេបថវិកាដល់ព្រះគ្រូ រ៉ូម៉ា ដើម្បីឲ្យ សិស្ស គណ ព្រះអង្គចាត់ចែង នាំយកអំណោយនេះចែកជូនលោកយាយ លោកតា អ៊ំ ពូ មីង និងបងប្អូន នៅទីនេះ ។

ព្រះគ្រូ រ៉ូម៉ា មានពុទ្ធដីការថ្លែងអរគុណសន្តិភាព អរគុណរាជរដ្ឋាភិបាល អាជ្ញាធរ ដែន ដី គ្រប់ជាន់ថ្នាក់ ដែលបានរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋ និងផ្ដល់ឲ្យព្រះអង្គ មាន ឱកាសបម្រើសត្វលោក និងតបស្នងសងគុណទឹកដីកម្ពុជា ដែលជាមាតុភូមិ របស់ ព្រះអង្គ ។

នៅក្នុងឱកាសនេះលោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានបញ្ជាក់ថា នេះមិន មែន ជាលើកដំបូងទេ ដែលព្រះគ្រូ រ៉ូម៉ា បានប្រទានអំណោយមកអាជ្ញាធរ ដែនដី និង ប្រជាពលរដ្ឋនៅកោះរ៉ុង ជានិច្ចកាល ព្រះអង្គផ្ទាល់ ឬសិស្សគណ បាននាំ យក អំ ណោយជាថវិកា គ្រឿងបរិភោគ សម្ភារៈប្រើប្រាស់ឧបត្ថម្ភដល់កុមារ ចាស់ជរា និង អ្នកមានជីវភាពក្រលំបាក ដើម្បីរួមចំណែកនឹងរាជរដ្ឋាភិបាលកាន់បន្ថយ ភាពក្រី កកក្រ ៕

(ដោយ៖សុខ ណេត)

សុខ ណេត
សុខ ណេត
បានប្រលូកនៅតាមស្ថាប័នធំៗមានបទពិសោធន៍ជាច្រើនទាំងទូរទស្សន៍ បណ្ដាញសង្គម និងតាមមូលដ្ឋាន។ បន្ថែមពីការងារជាអ្នកយកព័ត៌មាន អ្នកកែសម្រួល និងអ្នកអត្ថាធិប្បាយ លោកក៏មានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងអ្នកព័ត៌មាននានានៅកម្ពុជាផងដែរ។
ads banner
ads banner
ads banner