ខ្លោងទ្វារខាងលិចនៃប្រាសាទបន្ទាយក្តី បានបញ្ចប់ការជួសជុលជាស្ថាពរ ដោយ បាន រៀបផ្គុំថ្មទៅតាមលំនាំរូបរាងដើមឡើងវិញ
ភ្នំពេ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឱ្យដឹងនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤នេះថា តាមរយៈក្រុមអ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និង បុរាណ វិទ្យា នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ជាស្ថាពរ នូវការងារជួសជុលខ្លោង ទ្វារខាង លិច ប្រាសាទបន្ទាយក្តី ដោយបានរៀបផ្គុំថ្មទៅតាមលំនាំរូបរាងដើម នៃខ្លោងទ្វារ ឡើងវិញ ដើម្បីលើកតម្លៃសំណង់បុរាណ។
ទាក់ទិនក្នុងរឿងនេះលោកស្រី នេត ស៊ីមន បុរាណវិទូ និងជាអ្នកមើលការខុសត្រូវ នៅ ការដ្ឋានជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី បានឱ្យដឹងថា ការងារ ជួស ជុលនៅខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តីនេះ ត្រូវបានអនុវត្តចំនួនពីរ ដំណាក់ កាល។ ដំណាក់កាលទីមួយ នៅក្នុងឆ្នាំ២០២០ ដោយចាប់ផ្តើមប្រមូល ឯកសារ សិក្សាអំពីរូបរាង សម្រង់ប្លង់ សិក្សាអំពីហានិភ័យរបស់ខ្លោងទ្វារ និងចុះ បញ្ជីថ្ម នៅរាយប៉ាយជុំវិញខ្លោងទ្វារ។ ដំណាក់កាលទីពីរ ចាប់ផ្តើមពីឆ្នាំ២០២២មក អនុវត្ត គម្រោងជួសជុលពង្រឹងតែម្តង មានការងាររុះរើថ្មទាំងអស់ ចាប់ពីគ្រឹះរហូត ដល់ កំពូលខាងលើ ទើបរៀបចំពង្រឹងគ្រឹះផ្គុំទៅតាមលំនាំដើមវិញ និងបានបញ្ចប់ ការជួស ជុលជាស្ថាពរនាចុងឆ្នាំ២០២៣។ លោកស្រីថា បញ្ហាប្រឈមជាច្រើន នៅក្នុង ពេលរៀបផ្គុំថ្មឡើងវិញ ដោយសារថ្មបុរាណតែងមានល្បាក់។
ប្រភពខាងលើនេះបានបញ្ជាក់ដែរថា៖ក្រោយបញ្ចប់ការងារជួសជុលជាស្ថាពរ អ្នកជំនាញរំពឹងថា ខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី និងរឹងមាំឡើងវិញ ធានាសុវត្ថិភាពសម្រាប់ទេសចរឆ្លងកាត់ និងចូលមកផ្តិត យករូបភាពដ៏ស្រស់ ស្អាតនៅទីនេះ។ ជាពិសេសបានលើកតម្លៃសំណង់បុរាណ រក្សាស្នាដៃទុកជា មរតកសម្រាប់មនុស្សជំនាន់ក្រោយ។
សូមរំឮកថា ដោយសារកត្តាអាយុកាលនៃសំណង់ ធម្មជាតិ និងមនុស្ស បានធ្វើឱ្យខ្លោងទ្វារខាងលិចរបស់ប្រាសាទបន្ទាយក្តី មុនការងាររុះរើជួស ជុលឡើងវិញ មានស្ថានភាពទ្រុឌទ្រោមខ្លំាង តួប៉មខាងលើនៃប្រាង្គ កណ្តាលបានរលុះអស់ នៅសល់តែមុខព្រហ្មចំនួនពីរប៉ុណ្ណោះ។ ចំណែក ស្លាបសងខាង នៃថ្មដំបូលបានរលុះធ្លាក់អស់មួយចំនួន ហើយថ្ម ជញ្ជាំង បានក្រៀកហែកស្ទើរតែរលុះធ្លាក់មួយភាគធំទៅហើយ។
បន្ទាប់ពីការយកចិត្តទុកដាក់របស់អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ធ្វើឱ្យខ្លោងទ្វារ ដែលមានសភាពទ្រុឌទ្រោមមួយនេះ ប្រែមកជារឹងមាំ ស្រស់ស្អាត អាចឱ្យភ្ញៀវ ទេស ចរ ធ្វើដំណើរឆ្លងកាត់ចូលទស្សនាប្រាសាទបន្ទាយក្តីតាម ច្រកខាងលិច ឡើងវិញ ៕
ដោយ ៖ ម៉ាដេប៉ូ
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-31_14-15-50-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-31_14-15-51-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-31_14-15-52-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-31_14-15-54-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-31_14-15-59-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-31_14-16-00-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-31_14-16-03-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-31_14-16-06-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-31_14-16-08-1024x896.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-31_14-16-13-1024x682.jpg)