ជនសង្ស័យ ៧០នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន២៨ករណី ថ្ងៃទី៣១ ខែមករា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៧០នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៨ករណី ទូទាំងប្រទេស នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។

ក្នុងចំណោមជនសង្ស័យចំនួន ៧០នាក់ រួមមាន ជួញដូរ ៤ករណី ឃាត់ ៨នាក់ស្រី ១នាក់ ដឹកជញ្ជូន រក្សាទុក ១៥ករណី ឃាត់ ៣៥នាក់ស្រី ៥នាក់ ប្រើប្រាស់ ៩ករណី ឃាត់ ២៧នាក់ស្រី ៣នាក់ វត្ថុតាងដែលចាប់យកសរុបក្នុង ថ្ងៃទី៣១ ខែមករា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៧២,៦១ក្រាម និង៣០កញ្ចប់តូច។ ហេរ៉ូអុីន(Heroine) ស្មើ ១១កញ្ចប់តូច។
លទ្ធផលខាងលើ ១៤អង្គភាពបានចូលរួមបង្ក្រាប៕

ដោយ ៖ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner