តំណាងសម្តេចតេជោ ហ៊ុន សែន ឯកឧត្តម សេង ទៀង បានអញ្ជើញចុះពិនិត្យមើល ទីតាំងទិញដីបន្ថែម សម្រាប់ពង្រីកដីវត្តកូននេន សីហា គង់នៅខេត្តកំពត
កំពត៖ លោក អ៊ឹម ច័ន្ទសោធន ស្រុកទឹកឈូ និងក្រុម ការងារថ្នាក់ខេត្ត បាន ចូល រួមអមដំ ណើរឯកឧត្តម សេង ទៀង នាយរងខុទ្ធកាល័យ សម្ដេចមហា បវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យមើល ទីតាំងទិញដីបន្ថែម សម្រាប់ពង្រីកដីវត្ត និងកសាងកុដិ ប្រគេន ជូនព្រះតេជគុណ លៀង សីហា ដើម្បីគង់នៅ និងស្វែងយល់រៀន សូត្រ ព្រះធម៌ ក្នុងផ្លូវព្រះពុទ្ធសាសនា នៅវត្តព្រៃថ្មី កាលពីព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៤ លោក អ៊ឹម ច័ន្ទសោធន អភិបាល នៃគ ណៈអភិបាល ស្រុកទឹកឈូ និងក្រុមកា រងារថ្នាក់ខេត្ត បានចូលរួមអមដំណើរឯកឧត្តម សេង ទៀង នាយរងខុទ្ធកាល័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះពិនិត្យមើលទីតាំងទិញដីបន្ថែម សម្រាប់ពង្រីកដីវត្ត និងកសាងកុដិប្រគេនជូនព្រះតេជគុណ លៀង សីហា ដើម្បីគង់នៅ និងស្វែងយល់រៀនសូត្រព្រះធម៌ក្នុងផ្លូវព្រះពុទ្ធសាសនា នៅវត្តព្រៃថ្មី ក្នុងភូមិភ្នំតូច ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត ។
ជាមួយគ្នានេះដែរ ឯកឧត្តមបាននាំយកបច្ច័យ និងទេយ្យទានមួយចំនួនរួមមាន ៖ អង្ករ ទឹកភេជ្ជៈ ផ្សេងៗ និងបច្ច័យចំនួន ៧០,០០០ដុល្លារ ( ប្រាំពីរម៉ឺនដុល្លាគត់ )សម្រាប់ទិញដីពង្រីកដីវត្តព្រៃថ្មី និងបច្ច័យកសាងព្រះវិហារចំនួន ១,០០០ដុល្លារ ( មួយពាន់ដុល្លា ) និង ៥,០០០,០០០រៀល ( ប្រាំលានរៀល ) ៕ (អួង វឹង)







