បណ្ឌិត្យសភានគរបាលកម្ពុជាដាក់ចេញផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំក្នុងបណ្តុះបណ្តាលដល់កងកម្លាំងនគរបាលជាតិ

បាត់ដំបង៖នាយឧត្ដមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាបានបញ្ជាក់ថា ក្រោមការ យកចិត្តទុកដាក់ពីថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ។ជាពិសេស ការ ដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយក រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ,បណ្ឌិត្យសភានគរបាលកម្ពុជាបានដាក់ចេញនូវផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំនិងកម្មវិធី កំណែទម្រង់មួយចំនួនសំដៅកម្ពស់គុណភាពកងកម្លាំងនគរបាលជាតិ ។

ឯកឧត្តមបន្តថា កម្មវិធីកំណែទម្រង់លើការងារសំខាន់ៗ រួមមាន ការងារដឹកនាំគ្រប់គ្រង ការអភិវឌ្ឍកម្មវិធីអប់រំការអភិវឌ្ឍ សមត្ថភាព គ្រូបង្រៀន ។ការពង្រឹងវិន័យ និស្សិតជាសិក្ខាកាម សិស្សនាយនគរបាល និង សិស្សនាយនគរបាលរង។ការអភិវឌ្ឍ ធនធានមនុស្ស ។ការបង្កើតឱ្យមានយន្តការធានានូវគុណ ភាព អប់រំផ្ទៃក្នុង។ការបង្កើតឱ្យមានវប្បធម៌គុណភាព។ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធនិងសម្ភារៈសិក្សា។ការពង្រឹងសមត្ថភាព ស្រាវជ្រាវវិទ្យាសាស្ត្រនគរបាលនិងការពង្រឹងពង្រីកកិច្ចសហការប្រតិបត្តិការជាតិ និងអន្តរជាតិសំដៅលើកកម្ពស់គុណភាព អប់រំ បណ្តុះបណ្តាលដើម្បីឆ្លើយតបទៅនឹងតម្រូវការអង្គភាពប្រើប្រាស់ កងកម្លាំង នគរបាលជាតិក្រសួងមហាផ្ទៃ និងគោលន យោ បាយកំណែទម្រង់នៃកងកម្លាំងប្រដាប់អាវុធ របស់ រាជរដ្ឋា ភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។

សូមជម្រាបថា ឯកឧត្តម ឯក មនោសែន ថ្លែងដូច្នេះក្នុង ឱកាស អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង ជិត២០០នាក់ ដែលកំពុងសិក្សា ក្នុង វគ្គបណ្ដុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៥ខេត្តបាត់ដំបង៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប

ads banner