កងពលតូចអន្តរាគមន៍លេខ៨ ទទួលបានរថយន្តគិលានសង្គ្រោះ មួយគ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លាសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត

ព្រះវិហារ៖ ឯកឧត្តម គីម ប៊ុនថាន ប្រតិភូអមនាយករដ្ឋមន្ត្រី តំណាង ដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ បាន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់រថយន្តគិលានសង្គ្រោះ ចំនួន មួយគ្រឿង ជូនដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ដែលជា អំណោយដ៏ថ្លៃថ្លាសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ។

ក្នុងឱកាសនេះឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពល តូចអន្តរាគមន៍លេខ៨ បានបញ្ជាក់អំពីសកម្មភាពតាមព្រំដែន ដោយសង្ខេបជូនគណៈប្រតិភូ ព្រមទាំងបានប្ដេជ្ញាប្រកាន់ខ្ជាប់ តួនាទីភារកិច្ចជាកងយោធពលខេមរភូមិន្ទ ដោយស្មោះត្រង់ដាច់ ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពារ រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ។ការពារ រាជរដ្ឋាភិបាល និងប្ដេជ្ញា គាំទ្រយ៉ាងពេញទំហឹង ចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធី នយោ បាយក្នុងក្របខ័ណ្ឌនៃ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។

ឯកឧត្ដម គីម ប៊ុនថាន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ការខិតខំប្រឹងប្រែងរក្សាការពារសុខសន្តិភាព និងការកសាងសមត្ថភាព ចូលរួមអភិវឌ្ឍន៍ទាំងក្នុងអង្គភាព និងនៅក្នុងភូមិសាស្ត្រដែលអង្គភាព ខ្លួន ទទួលខុសត្រូវបានយ៉ាងល្អប្រសើរ ៕
ដោយ៖ សួន លីណា

ads banner