តើត្រណមអ្វីខ្លះដែលគេហាមក្នុងថ្ងៃបុណ្យចូលឆ្នាំចិន?

(ភ្នំពេញ)៖ ជនជាតិចិនឬអ្នកជាប់សែស្រឡាយចិននៅពេលនេះ ចាប់ផ្តើមរៀបចំទទួលថ្ងៃចូលឆ្នាំប្រពៃណីរបស់ខ្លួន។ នៅថ្ងៃដំបូងពោលគឺថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០២៤នេះជាថ្ងៃសែនព្រេន ជីដូនជីតា ឬសាច់ញាតិដែលបានចែកឋានទៅ។សម្រាប់ថ្ងៃទី ១០,១១និងទី១២ជាថ្ងៃបុណ្យចូលឆ្នាំថ្មី។

ចាប់ពីថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំថ្មីទៅ បងប្អូនប្រជាជនចិន មានទំនៀមទំលាប់ចៀសវាងចំនុចមួយចំនួន ឬអាចនិយាយថា មានតំណមមួយចំនួនដែលមិនគួរធ្វើក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្លួន មានដូចជា៖

១)ហាមធ្វើការសម្អាតផ្ទះសម្បែង មុនថ្ងៃបុណ្យចូលឆ្នាំថ្មីមកដល់ជាទូទៅជនជាតិចិនតែងធ្វើការត្រៀមសម្អាតផ្ទះសម្បែង រួចជាស្រេច។ហេតុនេះនៅពេលថ្ងៃបុណ្យចូលឆ្នាំថ្មីឈានមកដល់ក្នុងរយៈពេល៣ថ្ងៃនេះគេបានហាមធ្វើការសម្អាតផ្ទះសម្បែងដូចជា បោស ជូត លាងចាន ឬសម្បីតែចោលសំរាមក្នុងថ្ងៃនេះផងដែរ។ការធ្វើដូច្នេះគេប្រៀបដូចជាការនាំជោគលាភឬប្រាក់កាសចេញពីផ្ទះសម្បែងដូច្នេះដែរ។

២)ហាមធ្វើរបស់បែកបាក់ ជនជាតិចិនមានជំនឿថាការធ្វើឱ្យរបស់បែកបាក់ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ជាការបង្កើតរឿងរាវអាក្រក់ក្នុងនេះដូចជាធ្វើឱ្យគ្រួសារបែកបាក់ឬមានអ្នកបាត់បង់ជីវិតថែមទៀត។ហេតុនេះគេមានការប្រយ័ត្នប្រយែងណាស់។ក្នុងអំឡុងពេលនេះគេមិនសូវប៉ះពាល់របស់របរណាមួយដែលងាយបែកបាក់ឬងាយខូចខាតឡើយ ។ ទោះបីយ៉ាងណាបើសិនធ្វើដោយមិនបានតាំងចិត្ត ឬកើតបញ្ហាដោយចៃដន្យណាមួយគេអាចដោះស្រាយបំបា់តចង្រៃឧបទ្រពទាំងនេះដោយការនិយាយពាក្យថា”luo di kai hua” ដែលមានន័យថាផ្កាតែងតែរីកស្គុះស្គាយនៅពេលធ្លាក់ដល់ផ្ទៃដីហើយ។

៣)ហាមប្រើរបស់មុត ជនជាតិចិនមានជំនឿថាការប្រើរបស់មុតក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីចាត់ទុកថាជាការកាត់ជោគលាភទៅជាមួយ ហេតុនេះគេមិនសូវប្រើប្រាស់ដូចជាកាំបិត កន្រ្តៃក្នុងថ្ងៃចូលឆ្នាំថ្មីទេ។

៤)ហាមបោកគក់សម្លៀកបំពាក់ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន ប្រជាជនចិនត្រណមមិនឱ្យបោកគក់សម្លៀកបំពាក់នៅថ្ងៃដំបូងនិងថ្ងៃ ទី២នៃថ្ងៃចូលឆ្នាំឡើយ ព្រោះថា ថ្ងៃទាំងពីរនេះត្រូវជាថ្ងៃដែលកំណើតរបស់ទេវតាទឹក (Shuishen)។

៥)ជនជាតិចិនហាមកក់សក់ក្នុងថ្ងៃបុណ្យចូលឆ្នាំជនជាតិចិន មានត្រណមួយគឺ ពួកគេមិន កក់សក់ថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំថ្មីឡើយពីព្រោះថានោះប្រៀបដូចលាងជម្រះសំណាង និងជោគជ័យសម្រាប់ឆ្នាំថ្មី។

៦)ហាមមុតរបស់ស្រួច
ដោយសារចៀសវាងកើតឡើងដោយចៃដន្យណាមួយពួកគេច្រើនមិនសូវប្រើប្រាស់កាំបិតឬកន្ត្រៃយ៍ ព្រោះបើមានគ្រោះថ្នាក់កើតឡើងវាត្រូវបានគេចាត់ទុកថាជាគ្រោះចង្រៃនិងធ្វើឲ្យខាតបង់ទ្រព្យធន។

៧)ហាមចូលបន្ទប់អ្នកដទៃ និងហាមអ្នកដទៃចូលបន្ទប់ដេកខ្លួន ជនជាតិមួយនេះមានជំនឿថាការចូលទៅក្នុងបន្ទប់អ្នកដទៃ ឬឱ្យអ្នកដទៃចូលមកបន្ទប់របស់យើងចាត់ទុកថាជាគ្រោះចង្រៃខ្លាំងណាស់ ។ ហេតុនេះពួកគេមិនចូលបន្ទប់អ្នកដទៃដាច់ខាត និងសូម្បីអ្នកមានជំងឺធ្ងន់ធ្ងរបើសិនមានភ្ញៀវមកលេង ក៏តែងចេញមកទទួលនៅក្នុងបន្ទប់ទទួលភ្ញៀវដែរ ៕

ដោយ ៖ ម៉ាដេប៉ូ

ប្រែសម្រួលចេញពីkapook

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner