ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ជំរុញឱ្យបន្តផ្សព្វផ្សាយដល់យុវជន ទៅចុះ ឈ្មោះ ចូល រៀន កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាល

(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងថា អាជ្ញាធររាជធានីភ្នំពេញបន្តចុះផ្សព្វផ្សាយដល់យុវជនក្រីក្រនិងគ្មានការងារធ្វើបានចុះឈ្មោះចូលរៀនក្នុង កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ ដើម្បីឱ្យយុវជនយើងមានជំនាញមួយច្បាស់លាស់សម្រាប់ ជាអាជីពក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ។

ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងដូច្នេះ ក្នុង កិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម មាន ចាន់ យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងតំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាបានថ្លែងកោតសរសើរការអនុវត្តការងារដ៏ល្អរបស់ រដ្ឋបាលរាជធានីភ្នំពេញ និងកោតសរសើរដល់សមត្ថកិច្ចពាក់ព័ន្ធ ដែលខិតខំអនុវត្តគោនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបានផាកពិន័យយានយន្តដែលល្មើសច្បាប់ ពិសេសត្រួតពិនិត្យអ្នកបើកបរមានជាតិស្រឹវឹង។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាបានលើកឡើងពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលជាកម្មវិធីមួយមាន សារសំខាន់ធ្វើឱ្យយុវជនក្រីក្រី និងគ្មានការងារធ្វើ មានជំនាញមួយច្បាស់លាស់ សម្រាប់ធ្វើជាអាជីព មាន ប្រភពចំណូលដែលអាផ្គត់ផ្គងក្នុងក្រុមគ្រួសារបាន ។

ឯកឧត្តម មាន ចាន់ យ៉ាដា បានបង្ហាញការគាំទ្រចំពោះយន្តការជំរុញឱ្យយុវជនក្រីក្រនៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញបន្តចុះឈ្មោះចូលរៀនបន្តទៀត ព្រោះជាយន្តការដ៏សំខាន់របស់រាជរដ្ឋាភិបាល សំដៅ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ។ ឯកឧត្តម បន្តថា អាជ្ញាធររាជធានីភ្នំពេញនឹងបន្តធ្វើកិច្ចសហការជាមួយ មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អាជ្ញាធរខណ្ឌទំាង១៤ ចុះផ្សព្វផ្សាយអំពីយន្តការចុះឈ្មោះ ទៅដល់យុវជនក្រីក្រ និងគ្មានការងារធ្វើនៅមូលដ្ឋានដែលមានទិន្នន័យច្បាស់លាស់ ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner