ក្នុងថ្ងៃនៃសេចក្តីស្រឡាញ់មាន ”កូនផ្សោតកើតថ្មី” នៅអន្លង់កាំពី ខេត្តក្រចេះ

ភ្នំពេញ៖កូនសត្វផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF នៅវេលាម៉ោង ១០:១៨ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅអន្លង់កាំពី ស្ថិតនៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

ក្រសួងកសិកម្ម រុក្ខសាប្រមាញ់ និងនេសាទបានឱ្យដឹងថានកូនផ្សោតនេះស្ថិត នៅក្នុងហ្វូងសត្វផ្សោតប្រាំពីរក្បាលផ្សេងទៀត។ នេះគឺជាកូនផ្សោតទី២ កើតនៅដើមឆ្នាំ២០២៤ ដែលត្រូវនឹងថ្ងៃនៃសេចក្តីស្រឡាញ់។

ក្នុងថ្ងៃទី ១៤ ខែ កុម្ភៈ នេះដែររដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមថែរក្សា និងការពារធនធានជលផលដ៏មានតម្លៃ។
ទន្ទឹមនេះ ក្រសួងបញ្ជាក់ថា ប្រសិនបើបងប្អូនប្រជានេសាទ បានប្រទះឃើញវត្តមានសត្វផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២៨៩៧៨៤៣ ០១១៣៥៥៨៨៣, ០៩៩៧៩១៩១៩, ០៩២៩១៨១៤៤ និង ០១៧៨១៨៣៨២៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner