ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំនាំយកថវិកាបេឡាមរណសង្គ្រោះប្រគល់ជូនគ្រួសារសពអតីតយុទ្ធជពិការ

កំពង់ធំៈ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន ស្រុកកំពង់ស្វាយ កាលពីថ្ងៃទី១៦ ខែកុម្ភៈ បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល និងអំណោយស្បៀងអាហាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនពិការ លោកអនុសេនីយ៍ឯក ខោល ឆឹម អាយុ៧០ ឆ្នាំ អតីតនៅអង្គភាពកងពលលេខ ១២ចាស់ ដែលបានទទួលមរណភាពកាលពីពេលកន្លងទៅថ្មីៗនេះ រស់នៅភូមិវល្លិ៍យាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ក្នុងឳកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមក្នុងពិធីបុណ្យសពនេះបន្ថែមទៀតរួមមាន អង្ករ មីជាតិ ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ៕
ដោយៈប៊ុន រដ្ឋា

ads banner