ឯកឧត្ដម អ៊ុ រាត្រី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកសម្ភារ ថវិកាជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យនៅក្រុងសិរីសោភ័ណ

(បន្ទាយមានជ័យ)៖ គ្រួសាររងគ្រោះភ្លើងឆេះផ្ទះ ២គ្រួសារ កាលពីម៉ោង ២៤យប់ឈានចូលថ្ងៃទី១៧ កុម្ភ: ២០២៤ស្ថិតនៅភូមិ តារាងបាល់នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ត្រូវបានឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារ ដឹកនាំអាជ្ញាធរគ្រប់ថ្នាក់ អញ្ជើញចុះសួរសុខទុក្ខនិងនាំយកសម្ភារថវិកាជូនគ្រួសាររងគ្រោះនាព្រឹកថ្ងៃទី១៧ កុម្ភៈ ២០២៤ ។

អញ្ជើញចូលរួមក្នុងឱកាសនេះដែរ មាន លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុង សិរីសោភ័ណ លោក នួន ស៊ីណា ប្រធានមន្ទីការងារខេត្ត លោកស៊ឺ ហៀក ចៅសង្កាត់កំពង់ស្វាយ ភូមិកងកម្លាំង និងក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យផងដែរ ។

ឯកឧត្ដម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសាខាកាកបាទក្រហមខេត្ត បាននាំយកអំណោយដ៍ថ្លៃថ្លារបស់ សម្តេចកិត្តិព្រទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅសួរសុខទុក្ខ និងផ្តល់ជូនគ្រួសាររងគ្រោះភ្លើងឆេះផ្ទះ ០២គ្រួសារខាងលើ ព្រមទាំងណែនាំដល់បងប្អូនពលរដ្ឋជិតខាងត្រូវប្រុងប្រយ័ត្នជានិច្ច ចំពោះការប្រើប្រាស់អគ្គីសនី
ការដាំស្លដោយប្រើហ្គាស់ ក្នុងគ្រួសារនីមួយៗ វាចាកអគ្គីភ័យកើតឡើងជោយថាហេតុ។

អំណោយបានផ្ដល់ជូន ក្នុងមួយគ្រួសារទទួលបានអង្ករ២៥ គីឡូក្រាម តង់ផ្លាស្ទេច ១ផ្ទាំង ត្រីខ ១០ កំប៉ុង មី១កេស ទឹកសុីអុីវ ០៣ដប មុង១ ភួយ១ សារុង១ ក្រមា ០១ អាវយឺត ២ ប្លាស្ទិក ១ផ្ទាំង កន្ទេលជ័រ០១ ឆ្នាំង២ ចាន ៥ ស្លាបព្រា ០៥ ធុងទឹកជ័រចំណុះ ៦០លីត្រ ០១ និង
ថវិកា មួយគ្រួសារ ៣០ម៉ឺនរៀល ៕

ដោយ ៖ ឃិន គន្ធា

ads banner