រដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ស្រ៊ី ថាមរុង្គ ឯកឧត្តម ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស

ភ្នំពេញ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល ចំនួន៣រូប៖
១-ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
២-ឯកឧត្តម ស្រ៊ី ថាមរុង្គ ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស
៣-ឯកឧត្តម ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស

សូមជម្រាបថា ឯកឧត្តម ហ៊ុន ម៉ានី ក្លាយជារដ្ឋមន្ត្រីទី១១ ដែលមានឋានៈជាឧបនាយករដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ឧបនាយករដ្ឋមន្ត្រីចំនួន១១រូប នាពេលបច្ចុប្បន្ន មានដូចជា ឯកឧត្តម នេត សាវឿន, ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន, ឯកឧត្តម សុខ ចិន្តាសោភា, ឯកឧត្តម វង្សី វិសុទ្ធ, ឯកឧត្តម កើត រិទ្ធ, ឯកឧត្តម សាយ សំអាល់, ឯកឧត្តម ទៀ សីហា, ឯកឧត្តម ស សុខា, ឯកឧត្តម ហង់ ជួនណារ៉ុន, ឯកឧត្តម ស៊ុន ចាន់ថុល និងឯកឧត្តម ហ៊ុន ម៉ានី។

ចំណែកឯកឧត្តម ស្រ៊ី ថាមរុង្គ និងឯកឧត្តម ប៉ែន វិបុល ក្លាយជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ដែលបច្ចុប្បន្នមានចំនួន២១រូបរួចហើយរួមមាន ឯកឧត្តម កែវ រ៉េមី, ឯកឧត្តម ឈាង យ៉ាណារ៉ា, ឯកឧត្តម លី ធុច, ឯកឧត្តម ស្វាយ ស៊ីថា, ឯកឧត្តម អូស្មាន ហាស្សាន់, ឯកឧត្តម ព្រុំ សុខា, ឯកឧត្តម អៀង មូលី, ឯកឧត្តម អ៊ុក រ៉ាប៊ុន, ឯកឧត្តម គន់ គីម, ឯកឧត្តម ហូ សិទ្ធី, ឯកឧត្តម ឱម យ៉ិនទៀង, ឯកឧត្តម ថោង ខុន, ឯកឧត្តម សក់ សេដ្ឋា,ឯកឧត្តម អ៊ុក ប្រាថ្នា, ឯកឧត្តម ឆៃ ស៊ីណារិទ្ធ, ឯកឧត្តម ឆែម គាតរិទ្ធី, ឯកឧត្តម សុក ស៊ីផាន់ណា, ឯកឧត្តម គី តិច, ឯកឧត្តម អ៊ី ឈាន, ឯកឧត្តម អ៊ុច បូររិទ្ធ, ឯកឧត្តម ពេជ សោភ័ន៕

ads banner