សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមលើបេក្ខភាព ប្រធានសមាគមសិល្បៈ និងគាំទ្រចំពោះបេក្ខភាព លោកជំទាវ ម៉ៅ ចំណាន ជាប្រធានសមាគមសិល្បៈ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅយប់ថ្ងៃទី២០កុម្ភៈ បានបញ្ជាក់បន្ថែមជុំវិញ បេក្ខភាពប្រធានសមាគមសិល្បករ កម្ពុជា និងស្នើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដកបេក្ខភាពចេញសិន ទុកលទ្ធភាពឱ្យ ឬមួយអ្នកនាងចន ច័ន្ធលក្ខិណា បន្ត ឬមួយរកបេក្ខភាពផ្សេង ធ្វើប្រធានសមាគម ។ ទន្ទឹមនឹងនេះ សម្ដេច កបានសំដែងនូវការគាំទ្រចំពោះបេក្ខភាព លោកជំទាវ ម៉ៅ ចំណាន ជាប្រធានសមាគមសិល្បៈ ។

សម្តេចបានលើកឡើងថា បន្ទាប់ពីបានអានយោបល់ របស់បងប្អូនលើការដាក់ បេក្ខជន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាប្រធានសមាគមសិល្បៈ ខ្ញុំសូមបញ្ជាក់ និង លើកជាគំនិតមួយចំនួនដូចខាងក្រោម៖

១. ខ្ញុំបញ្ចេញមតិផ្ទាល់ក្នុងនាមជាពលរដ្ឋម្នាក់ ដែលពុំមានសិទ្ធិបោះ ឆ្នោតរើសប្រធាន សមា គមនោះទេ។

២. សន្លឹកឆ្នោតស្ថិតនៅលើដៃរបស់សិល្បករ សិល្បការីនីដែលមាន សិទ្ធិបោះ ឆ្នោត ឯណោះវិញទេ។

៣. រវាងសិល្បៈ និងជំនួញមិនគួរផ្សាភ្ជាប់គ្នាទេ។ ខ្ញុំដឹងពីការយឺតយ៉ាវរបស់ក្រុមហ៊ុន ក្នុងការប្រគល់ផ្ទះ ដោយសារកប់ទុនលើដីចំនួនច្រើន តែក្រុមហ៊ុនមិនទាន់ ក្ស័យធន រហូតមិនអាចមកធ្វើប្រធានសមាគម និងជួយដល់សិល្បៈបានដែរ។

៤.មិនតម្រូវថាទាល់តែចេះសិល្បៈទើបធ្វើប្រធានសមាគមសិល្បៈបាននោះទេ។ ដូចគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងវប្បធម៍យើង មិនមែនជាអ្នកសិល្បៈ ទេតែគាត់អាចគ្រប់គ្រងបានលើគ្រប់ផ្នែក។ នៅប្រទេសថៃ ពេលនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិមិនមែន ជាទាហានទេ គឺជាជន ស៊ីវិល សុទ្ធសាធតែគាត់អាចគ្រប់គ្រងទាហានបាន។ប្រទេសមួយចំនួន រដ្ឋមន្ត្រីក្រសួងសុខាភិបាល មិនមែនជា វេជ្ជបណ្ឌិតឬគ្រូពេទ្យទេ តែគេគ្រប់គ្រងលើវិស័យសុខាភិបាលបាន។

សម្ដេចតេជោ បានបន្តថា ដើម្បីងាយស្រួល ខ្ញុំស្នើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដកបេក្ខភាពចេញសិនទុកលទ្ធភាពឱ្យ ឬមួយអ្នកនាង ចន ច័ន្ធលក្ខិណា បន្ត ឬមួយរកបេក្ខភាពផ្សេង ធ្វើប្រធានសមាគមសិន។

សម្ដេចបញ្ជាក់ថា គំនិតរបស់របស់ខ្ញុំ មិនចង់ឃើញការលំបាក របស់សមាគមក្នុង ការស្វែងរក ថវិកាជួយសិល្បករ សិល្បការិនីជួបការលំបាក។ឧកញ៉ា ហេង ឡុង និងអ្នកនាងចន ចន្ធ័លក្ខិណា បាន ប្រឹងប្រែងជាមួយខ្ញុំប៉ុន្មានឆ្នាំមកនេះ អស់ថវិកាច្រើន ដើម្បីជួយសិល្បករ សិល្បការិនី ដែល ជួបការលំបាក។

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា សមាគម នឹងរកបានប្រធានល្អមានលទ្ធភាពជួយ សិល្បករសិល្បការិនីបាន។ សម្រាប់ឧកញ៉ា ឡេង ណាវ៉ាត្រា រង់ចាំពេលក្រោយ ក៏មិន យឺតពេលដែរ ។

ទន្ទឹមនឹងនេះ នៅព្រឹកថ្ងៃទី២១កុម្ភៈ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារសំដែងនូវការគាំទ្រចំពោះបេក្ខភាព លោកជំទាវ ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ាគិត ម៉េង ជាប្រធាន សមាគមសិល្បៈ។ ប្រសិនលោកជំទាវ ទទួលបានការគាំទ្រ តាមរយៈការបោះឆ្នោត , សមាគមនេះ មិនមានការលំបាក ផ្នែកថវិកាខ្លាំងពេកនោះទេ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner