មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ណែនាំដល់ពលករកម្ពុជា ទៅធ្វើការនៅថៃ ក្រៅពី ដើម្បីប្រាក់ចំណូល ក៏ត្រូវអភិវឌ្ឍន៍ជំនាញរបស់ខ្លួន
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំ ដល់ សិក្ខាកាម ដែលត្រូវចេញទៅធ្វើការនៅប្រទេសថៃលើវិស័យសំណង់ ក្រៅពី ដើម្បី ប្រាក់ ចំណូល គឺសូមមានគោលដៅ ដើម្បីអភិវឌ្ឍន៍ជំនាញរបស់ខ្លួន។
ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាង របស់ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានលើកឡើងបែបនេះ ក្នុងពិធីបើកវគ្គ បណ្ដុះ បណ្ដាល ជំនាញវិជ្ជាជីវៈ មុនពេលចេញដំណើរ សម្រាប់ពលករ ទេសន្តរប្រវេសន៍ កម្ពុជា ក្នុងវិស័យសំណង់ នាសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលរៀបចំដោយ IOM-UN Migration។
គួរជម្រាបជូនថា នេះជាគំនិតផ្ដួចផ្ដើមកម្មវិធីបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ មុនពេលចេញដំណើរ សម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា ក្នុងវិស័យសំណង់ ដោយមានកិច្ចសហការ រវាង IOM, TPQI, JILAF, ECOT, ACRA និង KCEMENT។
ឯកឧត្តម ងុយ រិទ្ធ បានលើកឡើងថា គម្រោងសាកល្បងដំបូងនេះ បញ្ជាក់ឱ្យបាន ឃើញយ៉ាងច្បាស់ អំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែល មាន ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជារាជរដ្ឋាភិបាលនៃព្រះរាជាណា ចក្រ ថៃ ព្រមទាំងអង្គការដៃគូ ដែលតាមរយៈការបណ្ដុះបណ្ដាលនេះ ក៏បានផ្ដល់ អត្ថប្រ យោជន៍ដល់ប្រទេសទទួល និងប្រទេសបញ្ជូន បានផលជារួម ជាពិសេស គឺបងប្អូនពលករទេសន្តរប្រវេសន៍។
ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំទៅដល់សិក្ខាកាមទាំងអស់ឱ្យ យល់ អំពីការ ដែលទៅធ្វើការនៅក្រៅប្រទេស គឺជាកត្តាដ៏សំខាន់ ក្នុងការធ្វើចល័ត ភាព នៃកម្លាំងពលកម្ម និងជំនាញ និងបានផ្សព្វផ្សាយអំពី វគ្គបណ្ដុះបណ្ដាលជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យ ១.៥លាននាក់ ដែលក្នុងនោះក៏មាន វិស័យសំណង់ដែលជាវិស័យ អាទិភាពផងដែរ។
បើតាមលោកស្រី Jullada Meejul អគ្គនាយកនៃវិទ្យសា្ថនគុណវឌ្ឍិវិជ្ជាជីវៈថៃ (TPQI) បញ្ជាក់ថាកម្មវិធីនេះគឺជាការបើកឱកាស ដែលអាចបញ្ជាក់នូវសមត្ថភាព ដែលមានវិញ្ញាបនបត្របញ្ជាក់គុណវុឌ្ឍិវិជ្ជាជីវៈ ដល់សិក្ខាកាមទាំងអស់ផងដែរ៕
ដោយ ៖ វណ្ណលុក