សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅសួរសុខទុក្ខលោក ថាក់ស៊ីន ដល់ផ្ទះនៅទីក្រុងបាងកក

សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរទៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីទៅសួរសុខទុក្ខលោក ថាក់ស៊ីន ដែលជាបងធម៌របស់សម្តេចដល់ផ្ទះនៅទីក្រុងបាងកក។

សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី២១ ខែកុម្ភៈ នេះថា “ឯកឧត្តម ថាក់ស៊ីន ទោះបីមានជម្ងឺក៍បានទទួលយើងក្នុងនាមជាបងប្អូនដោយមានការចូលរួមរបស់ អ៊ុង អ៊ីង កូនស្រីពៅ និងជាប្រធានគណបក្សភឿថៃផងដែរ។ ដើម្បីពង្រឺងចំណងមិត្តភាព ខ្ញុំបានអញ្ជើញ អ៊ុង អ៊ីង ប្រធានគណបក្សភឿថៃទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃ១៤ និង១៥ មីនា ២០២៤ខាងមុខ”។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា អតីតនាយករដ្ឋមន្ត្រី២នាក់ ជួបគ្នាមិនបាននិយាយរឿងនយោបាយនោះទេ តែបានរំលឹកអនុស្សារីយ៍រយៈពេល៣២ឆ្នាំ នៃមិត្តភាពរបស់យើងទាំងពីរតាំងពីឆ្នាំ១៩៩២មក។ អរគុណបងប្រុស និងក្មួយស្រី ដែលបានទទួលខ្ញុំនៅថ្ងៃនេះ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន

ads banner