រដ្ឋសភា កម្ពុជា បានដំណើរការបោះឆ្នោតចប់សព្វគ្រប់ លើសមាសភាព រាជរដ្ឋាភិបាល ៣រូប
(ភ្នំពេញ)៖ សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ បានដំណើរ ការបោះ ឆ្នោតចប់សព្វគ្រប់តាមរបៀបវារៈ រួចហើយ អង្គសភាបានប្រកាសបិទ សម័យប្រជុំ រដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ។
សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ បានដំណើរការបោះឆ្នោត ផ្តល់សេចក្តី ទុក ចិត្ត ដែលមាន សមាជិក ចំនួន ១២០រូប ដោយទទួលបានលទ្ធផលយល់ព្រម ១២០សំឡេង នៃចំនួនសមាជិករដ្ឋសភា ទាំងមូល។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ របស់អគ្គលេខាធិការដ្ឋាន រដ្ឋសភា។
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក សមាជិការដ្ឋសភា ពេលផ្ដើមសម័យប្រជុំចំនួន ១១៥រូប ដែលទទួលបានលទ្ធផលដូចខាងក្រោម៖
ក. អង្គសភាបានអនុម័តយល់ព្រមសមាសភាពលេខាធិការ សម្រាប់សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ចំនួន ៣រូប។
ខ. អង្គសភាធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួន ៣រូប៖
១- ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
២- ឯកឧត្តម ស្រី ថាមរុង្គ ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស
៣- ឯកឧត្តម ម៉ែន វិបុល ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ៕
ដោយ ហេង សម្បត្តិ+ថេត វិចិត្រ