ឡុង បូរ៉េត នាយករដ្ឋមន្ត្រីចុងក្រោយសម័យសាធារណរដ្ឋខ្មែរ
ចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៧០ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ លោកបានជួបនូវជោគវាសនាដ៏អាក្រក់ពីខ្មែរក្រហម ត្រូវបានសម្លាប់យ៉ាងព្រៃផ្សៃ នៅពហុកីឡាដ្ឋានអូឡាំពិក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
លោក ឡុង បូរ៉េត បានបដិសេធសំណើអាមេរិក ពុំព្រមចាកចេញពីទីក្រុងភ្នំពេញ ដោយសុខចិត្តរស់នៅក្នុងទីក្រុង បើទោះបីជាលោកបានដឹងរួចទៅហើយថា ឈ្មោះរបស់គាត់ស្ថិតនៅក្នុង «បញ្ជីខ្មៅ» ជនក្បត់ជាតិ ៧នាក់ ដែលត្រូវសម្លាប់ចោលក៏ដោយ។
#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #លោកឡុងបូរ៉េត #នាយករដ្ឋមន្រ្តីចុងក្រោយ #សម័យសាធារណរដ្ឋខ្មែរ #ខ្មែរក្រហមយកទៅសម្លាប់