ជនសង្ស័យ ៥៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿង ញៀនទូទាំងប្រទេសចំនួន ២៥ករណី ថ្ងៃទី២៣ ខែកុម្ភៈ
អត្ថបទដោយ៖
ជឹម ភារ៉ា
(ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបាន ឲ្យដឹងថា ជនសង្ស័យចំនួន៥៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៥ករណី ទូទាំងប្រទេស នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្នុងចំណោមជនសង្ស័យចំនួន ៥៤នាក់ រួមមាន ជួញដូរ ៥ករណី ឃាត់ ៩នាក់ស្រី ០នាក់ ដឹកជញ្ជូន រក្សាទុក ១៥ករណី ឃាត់ ២៧នាក់ស្រី ៥នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១៨នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៣ ខែកុម្ភៈ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ១០៤,៣២ក្រាម។ មេតំហ្វេតាមីន(Wy) ស្មើ ៣៤,៦៧ក្រាម។ កេតាមីន(Ke) ស្មើ ៤,៥៩ក្រាម។ លទ្ធផលខាងលើ ១៥អង្គភាពបានចូលរួមបង្ក្រាប៕
ដោយ ៖ ប៊ុនធី/ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕