បុណ្យមាឃបូជាមាន ពុទ្ធបរិស័ទជាង ៧ពាន់នាក់ បានទៅគោរពបូជា ព្រះពុទ្ធសាសនា និងព្យាបាលជំងឺនៅវត្តចន្ទប្បជោត្តនារាមហៅ វត្តតាសុត នៅក្នុងស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃ ១៥ កើតខែមាឃ ឆ្នាំថោះបញ្ចសក័ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ មានពុទ្ធបរិស័ទ ប្រមាណ ៧ពាន់នាក់ មកពីបណ្ដាខេត្តនានា និងខេត្តកំពង់ឆ្នាំង បាននាំគ្នាទៅវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ដើម្បីឲ្យព្រះអង្គព្យាបាលជំងឺ ក៏ដូចជាចូលរួមក្នុងពិធីបុណ្យមាឃបូជាផងដែរ។

ចាប់ពីម៉ោង ៧ព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ មានពុទ្ធបរិស័ទបានសម្រុកទៅជាច្រើនសំដៅទៅវត្តតាសុត នៅក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ដើម្បីរង់ចាំឲ្យព្រះអង្គបក់ផ្លិតព្យាបាលជំងឺតាមជំនឿ ក៏ដូចជាចូលរួមបុណ្យបបុណ្យ មាឃបូជា ដែលពុទ្ធបរិស័ទទូទាំងប្រទេស តែងប្រារព្ធឡើងនៅយប់ថ្ងៃទី ១៥ កើតខែមាឃ ជារៀងរាល់ឆ្នាំ។

យោងតាមរបាយការណ៍ របស់អធិការនគរបាល ស្រុករលាបៀរបានឲ្យដឹងថា ចាប់តាំងពីម៉ោង ៧ ព្រឹករហូតដល់ម៉ោង ៣ រសៀល ថ្ងៃទី ២៤ ខែកុម្ភៈមានភ្ញៀវ ចូលទៅវត្តតាសុត ប្រមាណ ៧៣០០នាក់ រថយន្តតូចធំមានចំនួន ៥២៧ គ្រឿង ម៉ូតូ ៦៧ គ្រឿង កង់ ៣៣៥គ្រឿង ។

អ្វីដែលជាទីចាប់អារម្មណ៍ពុទ្ធបរិស័ទដែលមានចំនួនយ៉ាងច្រើនក្រៃលែងបានអង្គុយដាក់ភ្លើងទៀនពីមុខតាមជួរមានរបៀបរៀបរយរង់ចាំព្រះអង្គ ច័ន្ទមុនី បក់ផ្លិត ព្យាបាលជំងឺ ប៉ុន្តែក្រោយពីគោរពកិច្ចបែបព្រះពុទ្ធសាសនា បុណ្យមាឃបូជារួចហើយ ព្រះអង្គចាន់មុន្នីក៏បានសូត្រកិច្ចតាមឧឃោសនៈស័ព រួចក៏បាញ់កាំជ្រួចបង្ហោះគោម ដែលជាកម្មវិធីត្រូវបានបញ្ចប់ ដោយគណៈកម្មាធិការបានបញ្ជាក់ថា ព្រះអង្គមិនបាននិមន្តបក់ផ្លិតជូនបងប្អូនប្រជាពលរដ្ឋទេ ព្រោះពុទ្ធបរិស័ទ្ធច្រើនពេក ព្រះអង្គក៍បានប្រោសព្រំតាមឧឃោសស័ពរួចហើយដែរ ។

ពុទ្ធបរិស័ទដែលបានទៅក្នុងថ្ងៃបុណ្យមាឃបូជាដើម្បីព្យាបាលជំងឺមានមកពីខេត្តតាកែវ ព្រៃវែង ស្វាយរៀង កំពង់ចាម កំពង់ស្ពឺ កំពង់សោម ដែលសុទ្ធសឹងតែរថយន្តឈ្នួល ខ្លះរថយន្តជាប់ខ្លួន បាននាំគ្នាវិលត្រឡប់ទៅផ្ទះវិញដោយនាំយកនូវ ទឹកសុទ្ធ ប្រេងកូឡា ប្រេងខ្យល់ ដែលពួកគាត់បានដាក់ពីមុខពួកគាត់ដើម្បីទទួលមន្ត ព្រះអង្គ ក្នុងគោលបំណងយកទៅព្យាបាលជំងឺរៀងៗខ្លួន ៕

ដោយ ៖ សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner