ហ្វេសប៊ុក និងតិកតុក ធ្វើឱ្យសូម្បី វេបសាយ ក៏ធ្លាក់ចុះចំនួនមើលផ្ទាល់ផងដែរកុំថាឡើយប្រព័ន្ធផ្សព្វផ្សាយបុរាណ

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា វេសប៊ុក និងតិកតុក បច្ចុប្បន្នជាមូលដ្ឋានគ្រឹះនៃការទទួលបានព័ត៌មានរបស់ប្រជពលរដ្ឋកម្ពុជា ។ របាយការណ៍ស្រាវជ្រាវ បានបញ្ជាក់ថា ប្រជាពលរដ្ឋយើងក្នុងមួយថ្ងៃចំណាយពេលយ៉ាងច្រើនជាមួយ និងទូរស័ព្ទរបស់ពួកគាត់ ដោយផ្តោតលើបណ្តាញសង្គមហ្វេសប៊ុក និងតិកតុក ហើយនិន្នាការ នៃការទទួលបានព័ត៌មាន គឺពួកគាត់ពឹងលើបណ្តាញសង្គមនេះច្រើន។ ក្នុងនោះសូម្បីតែ វេបសាយ ក៏ធ្លាក់ចុះចំនួនមើលផ្ទាល់ផងដែរកុំថាឡើយប្រព័ន្ធផ្សព្វផ្សាយបុរាណ។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធីចែករំលែក បទពិសោធន៍ ដល់និស្សិតឆ្នាំទី២ ឆមាសទី១ សរុបចំនួន ៨៧១នាក់ ដែលមកពីមហាវិទ្យាល័យ ព័ត៌មានវិទ្យា និងវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិនាព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ទីតាំងទី១ទួលស្លែង ៖ អគារ២១ ផ្លូវ៣៦០សង្កាត់ បឹងកេងកង ៣ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។

ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រពន្ធ័ផ្សព្វផ្សាយបច្ចប្បន្នបានចែកចេញ ២ ប្រភេទ គឺទី១ ប្រពន្ធ័ផ្សព្វផ្សាយបុរាណ មាន វិទ្យុ ទូរទស្សន៍ កាសែត និងទស្សនាវដ្តី ។ ទី២ ប្រពន្ធ័ផ្សព្វផ្សាយទំនើប រួមមាន TV Online Facebook TikTok Telegram WeChat ជាដើម ហើយពេលនេះដែរ បណ្តាញផ្សព្វផ្សាយសង្គម Facebook និង TikTok បានក្លាយជាមូលដ្ឋានគ្រឹះរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មាន ៕

ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner