គណ:កម្មការខេត្តសៀមរាប លុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាស់ ដើម្បីកាត់បន្ថយភាពក្រីក្រ បើកកិច្ចប្រជុំប្រចាំត្រីមាសរបស់ខ្លួន

សៀមរាប៖ គណ:កម្មការខេត្តសៀមរាប លុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាស់ ដើម្បីកាត់បន្ថយភាពក្រីក្រ បើកកិច្ចប្រជុំប្រចាំត្រីមាសរបស់ខ្លួន។ កិច្ចប្រជុំប្រចាំត្រីមាសនេះ គឺឆ្លុះបញ្ចាំងពីសកម្មភាព ក្នុងការត្រួតពិនិត្យតាមដានរបស់គណ:វិជ្ជាជីវ:សុខាភិបាលខេត្ត ដើម្បីចុះត្រួតពិនិត្យឲ្យបានទៀងទាត់ជារៀងរាល់ត្រីមាស តាមឱសថស្ថាន និងឱសថស្ថានរង នៅតាមស្រុកនីមួយៗ ដើម្បីពិនិត្យរកមើលនៅឱសថក្លែងក្លាយ ឱសថដែលមិនទាន់បានចុះបញ្ជីកា ឱសថហួសកាលកំណត់ប្រើប្រាស់ និងខូចគុណភាព ឱសថដែលក្រសួងសុខាភិបាលហាមឃាត់ ដែលបានចុះធ្វើកិច្ចសន្យាបិទកន្លែងលក់ឱសថនានា កន្លែងថែរក្សាសម្ផស្ស និងលក់គ្រឿងសំអាងគ្មានច្បាស់ ហើយផ្សព្វផ្សាយប្រាសចាកពីការពិត ព្រមទាំងឱសថនៅតាមបណ្តាគារ គ្លីនិច និងបន្ទប់ពិនិត្យ ពិគ្រោះ បន្ទប់ថែទាំជំងឺជាដើម។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប អភិបាលស្រុក និងអង្គភាព មន្ទីរពាក់ព័ន្ធជុំវិញខេត្តបានអញ្ជើញចូលរួមជាច្រើននាក់ ស្ថិតក្នុងសាលប្រជុំលេខ១ នៃរដ្ឋបាលខេត្តសៀមរាប នារសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ។

លោក ក្រុស សារ៉ាត ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានធ្វើបទបង្ហាញស្តីពីច្បាប់ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវ:សុខាភិបាល ជាច្រើនមាត្រានៃបទប្បញ្ញាត្តិទូទៅ ច្បាប់នេះមាន គោលបំណងការពារសុខភាព និងសុវត្ថិភាពរបស់ប្រជាជនតាមរយ:ការផ្តល់នូវយន្តការក្នុងការធានាថា ចំពោះអ្នកប្រកបវិជ្ជាជីវ:សុខាភិបាលទាំងអស់មានគុណវុឌ្ឍ សមត្ថភាព និង សម្បទា គ្រប់គ្រាន់ក្នុងការប្រកបបែបវិជ្ជាជីវ:របស់ខ្លួនដោយមានការទទួលខុសត្រូវខ្ពស់បំផុតដែលអាចធ្វើទៅបាន។ ជាមួយគ្នានោះដែរ អង្គប្រជុំបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និង ស្ដាប់មតិចូលរួមរបស់សមាជិក សមាជិការួចមក អង្គប្រជុំក៏បានសម្រេចយកខ្លឹមសារសំខាន់ៗដូចខាងក្រោម៖ ទី១. មន្ទីរសុខាភិបាលត្រូវពង្រឹង ការត្រួតពិនិត្យ ទីតាំងការបើកលក់ឱសថ និងសេវាសុខាភិបាលផ្សេងៗ ឲ្យស្របតាមគោលការណ៍ច្បាប់។ ទី២. មន្ទីរសុខាភិបាល សហការជាមួយសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យជាប្រចាំនៅតាមទីតាំងឱសថស្ថាន និងសេវាសុខភាពផ្សេងៗ ដើម្បីត្រួតពិនិត្យគុណភាពថ្នាំ ដើម្បីបញ្ឈប់ឱសថក្លែងក្លាយ និងរាយការណ៍ជាបន្ទាន់ដើម្បីលុបបំបាត់ការលក់ផលិតផលអាហារបំប៉ន។ ទី៣. មន្ទីរសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ករណីពិនិត្យឃើញទីតាំងណាមួយខុសច្បាប់ត្រូវចាត់ចែងតាមនីតិវិធីច្បាប់។ ទី៤. មន្ទីរសុខាភិបាល ត្រូវសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ចុះបាញ់ថ្នាំមូសនៅតាមសាលាមត្ដេយ្យ និងបឋមសិក្សា និងដាក់អាបេតកម្ចាត់ចៃទឹក។ ទី៥. រដ្ឋបាលក្រុង ស្រុក សហការជាមួយមន្ទីរសុខាភិបាលខេត្ត  ដើម្បីត្រួតពិនិត្យតាមដាន និងរាយការណ៍ និងចាត់វិធានការចំពោះទីតាំងសេវាសុខាភិបាលឯកជន ទាំងឱសថស្ថាន អ្នកប្រកបអាជីវកម្មព្យាបាលជំងឺ និងដើរចាក់ថ្នាំខុសច្បាប់ និងរៀបចំបង្កើតអនុគណៈកម្មការ ថ្នាក់ក្រុង ស្រុក។ ទី៦. មន្ទីរសុខាភិបាល និងអនុគណៈកម្មការក្រុង ស្រុក ត្រូវប្រជុំរាល់ត្រីមាស ឆមាស និងប្រចាំឆ្នាំ ឲ្យបានទៀងទាត់ ដើម្បីរាយការណ៍ជូនឯកឧត្តមអភិបាលខេត្ត និងបូកសរុប របាយការណ៍ជូនក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា គណ:កម្មការខេត្ត លុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាស់ ដើម្បីកាត់បន្ថយភាពក្រីក្រ បានសំណូមពរឪ្យអាជ្ញាធរដែនដី មេត្តាជួយសហការ ក្នុងការស្រង់ស្ថិតិចំនួនទីកន្លែងអ្នកប្រកបសេវាឯកជន គ្មានច្បាប់ នៅក្នុងសមត្ថកិច្ចរបស់ខ្លួនផង។ ដើម្បីជួយទប់ស្កាត់ ការផ្សព្វផ្សាយ បំពាន ប្រាសចាក ការពិត នឹងលក់អាហារបំប៉នសុខភាពនៅតាមសហគមន៍។ នៅពេលដែលមន្ត្រីជំនាញបានធ្វើការដកហូតរឹបអូស ចំពោះឱសថខុសច្បាប់នោះ សូមមេត្តាធ្វើយ៉ាងណាដុតកម្ទេចចោលទៅតាមនីតិវិធីច្បាប់ចុះ៕ ដោយៈ ស៊ាន សុផាត

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner