កម្មវិធីប្រមូសិនសូន្យដុល្លាររបស់ Vietjet វិលមកវិញ ហើយ ជាមួយនឹងការផ្តល់ជូនសំបុត្រហោះហើរ ១ លាន សន្លឹក សម្រាប់កាធ្វើដំណើរពីសៀមរាប ទៅ វៀតណាម និង កន្លែងផ្សេងពីនេះ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ដើម្បីអបអរការពង្រីកបណ្តាញផ្លូវហោះហើរទូទាំងទ្វីបអាស៊ី តាមរយៈការបន្ថែមការហោះហើរជាប្រចាំថ្ងៃថ្មីមួយពី ទីក្រុងដាណាងទៅកាន់ទីក្រុងតូក្យូ (អាកាសយាន្តដ្ឋាន Haneda) ក្រុមហ៊ុនអាកាសចរណ៍ Vietjet បន្តផ្តល់ភាពរំភើប ក្នុងយុទ្ធនាការរបស់ខ្លួនដែលមានឈ្មោះថា «ហោះហើរដើម្បីក្តីស្រឡាញ់-បង្ហាញពីការកែប្រែថ្មីនារដូវក្តៅរបស់ អ្នក» សម្រាប់ កម្ពុជា !
Vietjet នឹងផ្តល់ជូនសំបុត្រហោះហើរបែបសន្សំសំចៃដ៏អស្ចារ្យចំនួន ១,០០០,០០០ សន្លឹក ដែលមានតម្លៃចាប់ពី ០ (សូន្យ) ដុល្លារ អាមេរិកអំឡុងពេលថ្ងៃមាសចំនួន ៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១០ ទី១១ និង ទី១២ ខែកក្កដា នៅលើគេហទំព័រ www.vietjetair.com (http://www.vietjetair.com/%20/h) ។
សំបុត្រក្នុងប្រមូសិននេះនឹងត្រូវផ្តល់ជូននៅអំឡុងម៉ោងមាស ពោលគឺនៅចន្លោះម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង ២រសៀល (GMT+7) ចាប់ពីថ្ងៃ ទី១០ ដល់ ទី១២ ខែកក្កដា និង មានសុពលភាពសម្រាប់រាល់ផ្លូវហោះហើរ អន្តរជាតិរបស់ Vietjet និងផ្លូវ ហោះហើរ របស់ Vietjet ប្រចាំប្រទេសថៃទាំងអស់ ។ ប្រមូសិននេះ នឹងចាប់ផ្តើមនៅពេលនេះរហូតដល់ ថ្ងៃទី១២ ខែកក្កដា សម្រាប់រាល់ផ្លូវ ហោះហើរទាំងអស់ដែលភ្ជាប់ពីប្រទេសវៀតណាម និងជប៉ុន ។ ពេលវេលានៃការធ្វើដំណើរគឺចាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១៩ ដល់ទី ២៥ ខែមិថុនា ឆ្នាំ២០២០ ។
នេះគឺជាឱកាសដ៏ល្អឥតខ្ចោះក្នុងការទទួលយកសំបុត្រ ហោះហើរ ក្នុងប្រមូសិនរបស់អ្នកដើម្បីរីករាយជាមួយនឹងដំណើរ កម្សាន្ត ដ៏រំភើបពីប្រទេសកម្ពុជាទៅកាន់វៀតណាម និងតំបន់ផ្សេងទៀត តាមរយៈការប្រើប្រាស់ជើងហោះហើរទៅ-មក ពីសៀម រាបទៅ ទីក្រុង ហាណូយ !
អ្នកដំណើរទាំងអស់ត្រូវបានលើកទឹកចិត្តឲ្យធ្វើដំណើរជាមួយនឹងយុទ្ធនាការ «ការកែប្រែថ្មីនៅរដូវក្តៅរបស់ខ្លួន» មួយនេះ និង ចូលរួមក្នុងកម្មវិធីកម្សាន្តផ្សេង ៗនៅលើយន្តហោះដើម្បីទទួលបានឱកាសក្នុងការឈ្នះរង្វាន់ពី Vietjet ចាប់ ពីពេលនេះ រហូត ដល់ថ្ងៃ ទី៣១ ខែកក្កដា ឆ្នាំ២០១៩ ។ ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់លើ «ប្រព័ន្ធសុវត្ថិភាពការផ្តល់ជូននូវសុភមង្គលការ ចំណាយតិច និងការហោះហើរយ៉ាងទៀងទាត់ពេលវេលា » Vietjet បានឈ្នះពានរង្វាន់កិត្តិយសក្នុងស្រុកនិង អន្តរជាតិ ច្រើន ជាង៣០ ដើម្បីធ្វើឲ្យក្រុមហ៊ុននេះជាប់ជាក្រុមហ៊ុនមួយក្នុងចំណោម ក្រុមហ៊ុនអាកាសចរណ៍ឈានមុខ គេប្រចាំតំបន់ ។
ក្រុមហ៊ុនអាកាសចរណ៍ Vietjet បន្តផ្តល់បទពិសោធហោះ ហើរដ៏ល្អបំផុតដល់ អ្នកដំណើររបស់ខ្លួនតាមរយៈការបង្កើតកម្មវិធី កម្សាន្តដ៏រំភើបជាច្រើនរួមជាមួយនឹងសេវាឈានមុខគេ ។

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner