តម្លៃប្រេងសាំងបន្ដធ្លាក់ចុះ (Video Inside)

តម្លៃប្រេងសាំង បានបន្ដថយចុះថែមទៀត សម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈសម្រាប់ការលក់រវាងពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ប្រេងសាំងធម្មតាមានតម្លៃចំនួន ៤ពាន់ ២៥០រៀលក្នុងមួយលីត្រ ដែលតម្លៃនេះបានថយចុះចំនួន ៥០រៀល បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន.. ចំណែកប្រេងម៉ាស៊ូត មានតម្លៃចំនួន ៤ពាន់ ១៥០រៀល ក្នុង១លីត្រ បើប្រៀបធៀបទៅនឹងការ លក់រយៈពេល១០ថ្ងៃមុន ដែលតម្លៃនេះ គឺបានបន្ដថយចុះចំនួន ៥០រៀល ក្នុងមួយលីត្រ។

សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

ads banner