ស្នងការសហភាពអឺរ៉ុប៖ កម្ពុជាមានការរីកចម្រើនគួរកត់សម្គាល់ និងដំណើរទស្សនកិច្ច ជាការ រឹតចំណង កិច្ចសហប្រតិបត្តិការដ៏យូរអង្វែង ដើម្បីជំរុញការវិនិយោគ
ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំគឺជាលើកដំបូងដែលបានមកកាន់តំបន់អាស៊ាន ហើយការមកកាន់កម្ពុជានេះដែរគឺជាជាការរឹតចំណង កិច្ចសហប្រតិបត្តិការដ៏យូរ អង្វែង រវាងកម្ពុ ជា និងសហភាពអឺរ៉ុប និងក៏ជាគំនិតផ្តើមផ្តើមនៃការចាប់ផ្តើម ដើម្បីជំរុញការវិនិ យោគ បន្ថែមទៀតនៅកម្ពុជា។នេះជាការលើកឡើងពីសំណាក់ ស្នងការសហភាព អឺរ៉ុប ទទួល បន្ទុកភាពជាដៃគូអន្តរជាតិលោក ជំទាវ ជូតា យូភើលឡៃណាន់(Jutta Urpilainen) ។
គួរបញ្ចាក់ថាការថ្លែងពីសំណាក់លោក ជំទាវ ជូតា យូភើលឡៃណាន់នេះធ្វើឡើងនាអាកាស យាន្តដ្ឋានអន្តរជាតិភ្នំពេញក្នុងពេលលោកជំទាវបានវិលត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញក្រោយបញ្ចប់ការបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃពោលគឺចាប់ពីថ្ងៃទី១២-១៣ ខែមិនា ឆ្នាំ ២០២៤រួចមក។
ថ្លែងប្រាប់ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០២៤លោក ជំទាវ ជូតា យូភើលឡៃណាន់បានឱ្យដឹងថា៖”នេះវាជាដំណើរទស្សនកិច្ចលើកដំបូង របស់ខ្ញុំ មក កាន់ តំបន់អាស៊ីអាគ្នេយ៍ ហើយ កម្ពុជា ជា ប្រទេសដំបូងដែលខ្ញុំបានមក ក្នុងតំបន់អាស៊ាន។ដំណើរទស្សនកិច្ចនេះ បានផ្តល់បទពិសោធន៍ជាច្រើន។ វាជាកិត្តិយសណាស់ដែលបាន ជួប ដៃគូ ជាច្រើនក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំ មិនថារដ្ឋាភិបាល ធុរកិច្ច សង្គមស៊ីវិល និង យុវជន” ។
លោកជំទាវបានថ្លែងថា”ប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានជំរុញ ប្រជា ជន រាប់លាននាក់ឱ្យចាកចេញពី ភាពក្រីក្រក្នុងរយៈពេលម្ភៃឆ្នាំចុងក្រោយនេះ។ជាមួយ នឹងការបញ្ចប់ពីភាពជាប្រទេសអភិវឌ្ឍន៍តិចតួចនៅពេលខាងមុខនេះ កម្ពុជាស្ថិតក្នុង ដំណាក់ កាលមួយដ៏សំខាន់។ សហភាពអឺរ៉ុបបញ្ជាក់ឡើងវិញនូវភាពជាដៃគូរបស់ខ្លួន ជាមួយកម្ពុជា នៅក្នុងដំណាក់កាលអន្តរកាលនេះ”។
ក្នុងអតីតគ្រូបង្រៀនម្នាក់លោកជំទាវសង្ឃឹមជឿជាក់ថាការវិនិយោគដ៏សំខាន់បំផុតដែលពិភពលោកអាចបង្កើត បាននាពេលបច្ចុប្បន្ននេះ គឺទៅលើយុវជនតាមរយៈការអប់រំ។បច្ចុប្បន្ន កម្ពុជា សម្បូរទៅដោយ យុវជនហើយទាំងបច្ចុប្បន្ន និង អនាគតពួកគេជាសរសរគ្រឹះ របស់ ប្រទេសជាតិ។សហភាពអឺរ៉ុប និងរដ្ឋសមាជិករបស់ខ្លួនបានជួយដល់ប្រព័ន្ធអប់រំ នៅកម្ពុជា អស់រយៈពេលជាង ២០ ឆ្នាំមកហើយ ជាមួយនឹងជំនួយជាង ២០០ លានអឺរ៉ូ”។
លោកជំទាវបានលើកឡើងដែរថា៖ពិភពលោកសព្វថ្ងៃនេះប្រឈមមុខនឹងភាពមិនប្រាកដ ប្រជាជាច្រើន ក្នុងចំណោមនោះគឺដោយសារ សង្គ្រាមឈ្លានពានដោយខុសច្បាប់ របស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ជម្លោះនៅមជ្ឈិមបូព៌ា ស្ថានភាព សេដ្ឋកិច្ចមិននឹងនរ និងជាចុង ក្រោយ គឺការប្រែប្រួលអាកាសធាតុ។
លោកជំទាវតំណាងសហភាពអឺរ៉ុបបានថ្លែងដែរថា៖ក្នុងបេសសកម្មនៅកម្ពុជានេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីគំនិតផ្តួចផ្តើម មួយចំនួនដែលធ្វើឲ្យ ភាពជាដៃគូរវាងកម្ពុជា និងសហភាពអឺរ៉ុបកាន់តែស៊ីជម្រៅ ហើយក៏ជួយជំរុញ ការអនុវត្ត យុទ្ធសាស្ត្រវិនិយោគច្រកទ្វារទៅកាន់សកលលោករបស់សហភាពអឺរ៉ុបនៅក្នុងប្រទេសផងកម្ពុជាដែរ។
ទាក់ទិនក្នុងរឿងនេះ លោក ជំទាវ ជូតា យូភើលឡៃណាន់បានគូសបញ្ជាក់ថា៖ការមកកាន់កម្ពុជាលើកនេះ គឺទីមួយ ការបើកសម្ពោធនូវគម្រោង Global Gateway Flagship របស់យើងស្តីពី “ការអប់រំសម្រាប់ការងារបៃតង និងឌីជីថល” ដែលនឹងទាក់ទាញការវិនិយោគដែល ជាតម្រូវការសម្រាប់យុវជនកម្ពុជាឱ្យរីកចម្រើន។
ខ្ញុំមានទំនុកចិត្តថា ការវិនិយោគលើវិស័យអប់រំ ជំនាញ និងការស្រាវជ្រាវទាំងនេះ ក៏អាច ទា ក់ ទាញ ក្រុមហ៊ុនអឺរ៉ុបកាន់តែច្រើន ឱ្យមកផ្តល់ការងារប្រកបគុណភាពខ្ពស់ដល់ប្រជាពលរដ្ឋ កម្ពុជាសម្រាប់ ការអភិវឌ្ឍន៍បៃតង និងឌីជីថលរបស់ប្រទេស។ទីពីរ យើងបានចាប់ផ្តើម គំនិតផ្តួចផ្តើមរបស់ក្រុមអឺរ៉ុប (Team Europe Initiative) ចំនួនពីរ ដើម្បី បង្កើតការងារ សមរម្យនៅក្នុងប្រទេសកម្ពុជា។ផ្តួចផ្តើមទីមួយគឺផ្តោតលើ “កសិ-ពាណិជ្ជកម្មបៃតង និងការ ងារសមរម្យ” នឹងកៀងគរថវិកា ចំនួន ១ពាន់លានអឺរ៉ូ ហើយមួយទៀតគឺផ្តោតលើ “រោងចក្រ បៃតង និងការងារសមរម្យ” ដែលនឹង កៀងគរថវិកាចំនួន ៤០០ លានអឺរ៉ូ។ គំនិតផ្ដួចផ្ដើម ទាំងនេះគាំទ្រដល់ចីរភាព កសិ-ពាណិជ្ជកម្មបៃតង រោងចក្របៃតង និងការទទួល បាន ការងារសមរម្យ។
គំនិតផ្តួចផ្តើមទាំងពីរនេះ បានជួយលើកកម្ពស់ខ្សែច្រវ៉ាក់តម្លៃដែលមានចីរភាពនៅក្នុងវិ ស័យផលិតភាពដែលបានជ្រើសរើស ប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញ។ទីបី យើងបានចុះហត្ថលេខាលើកម្មវិធីថ្មីរបស់សហភាពអឺរ៉ុបចំនួនបួននៅក្នុងពិធី មួយរួមគ្នា ជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែលមានដូចជា៖ គម្រោង CAPSAFE របស់សហភាពអឺរ៉ុប ដោយផ្តោតលើការផលិត និងការកែច្នៃគ្រាប់ស្វាយចន្ទី និងម្រេច ដោយមិនប៉ះពាល់ដល់ធនធានព្រៃឈើ លើកកម្ពស់វិស័យកសិកម្មប្រកបដោយចីរភាព។
លោកជំទាវបានបញ្ជាក់បន្ថែមថា”លើសពីនេះ ខ្ញុំរីករាយដែលបានឃើញលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងជាមួយ ទី ភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ និងធនាគារវិនិយោគអឺរ៉ុប ក្នុងនាមជាក្រុមអឺរ៉ុបពិតប្រាកដ ក្នុងការ សាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង។រោងចក្រផលិតទឹកស្អាតបាក់ខែង នឹងជួយសម្រួលដល់ការប្រើប្រាស់ទឹកស្អាតសម្រាប់ប្រជាពលរដ្ឋ ចំនួន ២ លាននាក់ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
ជាមួយគ្នានេះលោកជំទាវបានលើកឡើងដែរថា” ខ្ញុំបានចូលរួមក្នុងពិធីដាំដើមឈើជានិមិត្តរូបនៅសាលាបឋមសិក្សាភ្នំពេញថ្មី រួម ជាមួយនឹងរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីជាការគាំទ្រគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមអ៊ាង សុផល្លែត ក្នុងការដាំដើមឈើមួយលានដើមក្នុងមួយឆ្នាំ ដើម្បីបង្កើនគម្របព្រៃឈើលើផ្ទៃដីនៅកម្ពុជាអោយដល់ ៦០%។ គំនិតផ្តួចផ្តើមនេះគឺស្របតាមគោលបំណងបៃតងរួមគ្នារបស់យើង ហើយការអប់រំ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងរឿងនេះ។
ខ្ញុំរីករាយដែលបានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីអំពីកិច្ចសហប្រតិបត្តិការ និងឱកាស វិនិយោគដ៏យូរអង្វែងរបស់យើងនៅក្នុងប្រទេសកម្ពុជា៕
ដោយ ៖ ម៉ាដេប៉ូ