ការឈ្នះឆ្នោតភ្លូកទឹកភ្លូកដីរបស់លោក ពូទីន កាន់តែបង្កភាពខ្វល់ខ្វាយដល់អ៊ុយក្រែន (Video Inside)
អត្ថបទដោយ៖
Apsara Net
ការបោះឆ្នោតនៅរុស្ស៊ីរយៈពេលបីថ្ងៃរួចមកនេះ បានបង្ហាញថា បេក្ខជនដែលឈ្នះឆ្នោតគឺ លោក វ្លាឌីមៀរពូទីន ដែលនឹងបន្តកាន់អំណាចរយៈពេលឆ្នាំទៅមុខថែមទៀត។ ការបោះឆ្នោតសកល នៅក្នុងប្រទេសរុស្ស៊ី បានរងនឹងការរិះគន់ ពីប្រទេសលោកខាងលិច និងសហរដ្ឋអាមេរិក ដែលចាត់ទុកថា ជាការបោះឆ្នោតមិនត្រឹមត្រូវ និងយុត្តិធម៌ ប៉ុន្តែនៅក្នុងប្រទេសរុស្ស៊ីនោះវិញ តួលេខចំនួនអ្នកចេញទៅបោះឆ្នោត មានច្រើន ៧៤,២២ភាគរយ ខណៈដែលការបោះឆ្នោត២០១៨ ប្រមាណ ៦ឆ្នាំមុននេះ ចំនួនអ្នកចេញទៅបោះឆ្នោតមានតែប្រមាណ ៦៧,៥ភាគ រយតែប៉ុណ្ណោះ។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍ជុំវិញស្ថានការណ៍លទ្ធផល នៃការបោះឆ្នោតបី ថ្ងៃក្នុងប្រទេសរុស្ស៊ី