អាមេរិកទុកពេល ៩០ថ្ងៃ ឲ្យ Boeing ដោះស្រាយរឿងយន្តហោះធ្លាក់កង់

និយតករអាមេរិកបានទុករយៈពេល ៩០ថ្ងៃ ដល់ក្រុមហ៊ុន Boeing រៀបចំផែនការដោះស្រាយ បញ្ហាត្រួតពិនិត្យគុណភាព ក្រោយយន្តហោះរបស់ក្រុមហ៊ុននេះបានធ្លាក់កង់ ពេលកំពុងហោះហើរ នាពេលថ្មីៗនេះ។

ប្រធានរដ្ឋបាលអាកាសចរណ៍សហព័ន្ធរបស់អាមេរិក លោក Michael G. Whitaker បាននិយាយ កាលពីចុងសប្តាហ៍ថា ក្រុមហ៊ុនត្រូវតែប្តេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងវិញយ៉ាងពិតប្រាកដ។

គួររម្លឹកថា កាលពីសប្តាហ៍មុន យន្តហោះប្រភេទ Boeing 777 ដែលប៉ុនប៉ងធ្វើដំណើរ ពីអាមេរិក ទៅកាន់ប្រទេសជប៉ុន បានចុះចត ជាបន្ទាន់ ភ្លាមៗ ក្រោយពេលកង់មួយរបស់យន្តហោះនេះ បានធ្លាក់ចុះមកចំអាកាសយានដ្ឋាន បណ្តាលឲ្យខូចខាតរថយន្ត ជាច្រើនគ្រឿង។

នាប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Boeing ជួបបញ្ហាសុវត្ថិភាព ជាបន្តបន្ទាប់ រួមទាំងការធ្លាក់យន្តហោះ 737 MAX ក្នុងឆ្នាំ ២០១៨ និង ២០១៩ ដែលបានសម្លាប់មនុស្សសរុបទាំងពីរលើកអស់ ជាង ៣៥០នាក់។ កាលពីខែមករា បន្ទះតួនៅលើយន្តហោះ Boeing 737 MAX 9 របស់ក្រុមហ៊ុន Alaska Airlines បានធ្លាក់ នៅពេលកំពុងហោះហើរ បានពាក់កណ្តាលផ្លូវ។ សប្តាហ៍មុន យន្តហោះ 787 Dreamliners របស់ក្រុមហ៊ុនអាកាសចរណ៍ប្រទេសនូវែលហ្សេឡង់ LATAM មានជួបញ្ហាកៅអីយន្តហោះ ធ្វើឱ្យអ្នកដំណើររាប់សិបនាក់ រងរបួស ហើយយន្តហោះបានចុះចតភ្លាមៗ។

ហេតុការណ៍នេះ បណ្តាលឲ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Boeing បានធ្លាក់ចុះ ២៥% ចាប់តាំងពីដើមឆ្នាំ២០១៤នេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner