មហាសេដ្ឋី Elon Musk ប្រើថ្នាំ ketamine បំបាត់គំនិតអវិជ្ជមាន

លោកមហាសេដ្ឋីលំដាប់ពិភពលោក Elon Musk បានអះអាងថា លោកបានប្រើប្រាស់ថ្នាំ ketamine ដើម្បីព្យាបាល «គំនិតអវិជ្ជមានរបស់លោក»។

អង្គការសហប្រជាជាតិបានសម្រេចឲ្យប្រើថ្នាំប្រភេទនេះ សម្រាប់មនុស្ស និងសត្វ ប៉ុន្តែ ប្រសិនបើគ្រប់គ្រងមិនបានល្អទេនោះ ថ្នាំ ketamine នឹងធ្វើឱ្យមានផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ ឈានដល់ការបាត់បង់ជីវិតក៏មាន។ ketamine ក៏ត្រូវបានលួចលាក់កែច្នៃ ទៅជាគ្រឿងញៀន ទៀតផង។

ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ ដល់អតីតពិធីករ CNN លោក Don Lemon ហើយដែលត្រូវបានផ្សព្វផ្សាយ កាលពីថ្ងៃចន្ទ មហាសេដ្ឋី វ័យ៥២ ឆ្នាំរូបនេះ បានបញ្ជាក់ថា លោកប្រើថ្នាំទាំងនេះ តាមវេជ្ជបញ្ជា បំបាត់ការឈឺចាប់ និងដើម្បីព្យាបាលជំងឺធ្លាក់ទឹកចិត្ត។ លោកថា វាមានប្រយោជន៍សម្រាប់មនុស្ស ចាកចេញឲ្យផុត ពីគំនិតអវិជ្ជមាន។

ថ្មីៗនេះ មានរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា ការប្រើប្រាស់ថ្នាំ ketamine កំពុងធ្វើឱ្យអ្នកវិនិយោគ មានការបារម្ភខ្លាំង។ តែនាយកប្រតិបត្តិ របស់ក្រុមហ៊ុនអវកាស SpaceX និង ក្រុមហ៊ុនរថយន្ត Tesla រូបនេះ បានប្រាប់ថា អ្នកវិនិយោគកុំបារម្ភពីរឿងនេះ ហើយលោកថែមទាំងលើកទឹកចិត្តឲ្យវិនិយោគ លេបថ្នាំប្រភេទនេះ ទៀតផង។

យ៉ាងណាមិញ លោក Musk ដែលក៏ជាម្ចាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ផងដែរ រូបនេះ បានអះអាងថា លោកមិនប្រើប្រាស់ ketamine ហួសហេតុទេ ប៉ុន្តែ ប្រើក្នុងចំនួនតិចតួច រៀងរាល់សប្តាហ៍៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner