ឥណ្ឌាអាចប្រហារជីវិតចោរសមុទ្រសូម៉ាលី ៣៥នាក់
អត្ថបទដោយ៖
លន់ សារ៉ាត
បរទេស៖ ជនជាតិសូម៉ាលី ចំនួន៣៥នាក់ត្រូវបានបញ្ជូន ទៅដល់ប្រទេសឥណ្ឌា កាលពីថ្ងៃសៅរ៍ ដើម្បីប្រឈមមុខនឹងការកាត់ទោស ករណីប្លន់កប៉ាល់។ យោងតាមច្បាប់របស់ឥណ្ឌា បុរសទាំង៣៥នាក់ ប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត ឬ ដាក់ពន្ធនាគារ អស់មួយជីវិត។
ការបញ្ជូនខ្លួននេះត្រូវបានធ្វើឡើង ក្រោយរយៈពេលប៉ុន្មានថ្ងៃ ដែលជនជាតិសូម៉ាលីទាំងនេះត្រូវបានចាប់ខ្លួន ហើយកងទ័ពជើងទឹកឥណ្ឌាបានរឹបអូសយកនាវាផ្ទុកយន្តហោះ ដែលត្រូវបានប្លន់ មកវិញ និងបានជួយសង្គ្រោះចំណាប់ខ្មាំង ជាច្រើននាក់។
ការប្លន់នាវានេះ បានធ្វើឡើង កាលពីខែធ្នូ ឆ្នាំ២០២៣ ពោលគឺកើតឡើងលើនាវា MV Ruen ដែលមានទង់ជាតិ នៃប្រទេសម៉ាល់តា ជាប្រទេសស្ថិតក្នុងទ្វីបអឺរ៉ុប ហើយវាគឺជាលើកទីមួយហើយ ដែលកប៉ាល់ដឹកទំនិញ ដែលត្រូវប្លន់ដោយក្រុមចោរសមុទ្រសូម៉ាលី ចាប់តាំងពីឆ្នាំ២០១៧មក៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ