ប្រព័ន្ធធារាសាស្រ្តកាត់បន្ថយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ កំពុង ដំណើរការយ៉ាងមមាញឹក
បន្ទាយមានជ័យ៖ សំណង់ប្រព័ន្ធធារាសាស្រ្ត ដើម្បីកាត់បន្ថយ ទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ កំពុងដំណើរការ យ៉ាង មមាញឹក នៅស្រុក ក្រុង គោលដៅ ក្នុងរដូវប្រាំងនេះ។ ការដ្ឋាន នេះអនុវត្តដោយក្រសួងធនធានទឹកនិងឧតុនិយម។
ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ក្នុងខេត្តបន្ទាយ មាន ជ័យ ដែលកំពុងអនុវត្តដោយ ក្រុមការងារ បច្ចេក ទេស ក្រសួង ធនធាន ទឹកនិងឧតុនិយមមានជួសជុលអាងទឹកមាន ចំនួនបី កន្លែង ។ទីមួយអាងទឹកវាំងហែងនៅស្រុកម៉ាឡៃ ,ទីពីរ អាងទឹក ពង្រ នៅក្រុង ប៉ោយប៉ែត និងទីបី អាងទឹកកន្សែងនៅស្រុក អូរជ្រៅ។ជាមួយនឹងការជួសជុលអាងទាំងបីនេះក៏មាន ប្រឡាយ ដោះទឹក និង ស្រោច ស្រពប្រវែងសរុប ៨៧,៦គីឡូម៉ែត្រ ។ក្នុងនោះ ប្រឡាយបេតុងប្រវែង៤០.១៨០ គីឡូម៉ែត្រ ,សំណង់ សិល្បការទ្វារមុខទឹកមានចំនួន ២០៧កន្លែង ដែលសម្រេច បានជាង ៣៩ភាគរយធៀបទៅនឹងទំហំការងារនៃគម្រោង ទាំងមូល។
ខណៈដឹកនាំក្រុមការងារទៅពិនិត្យមលើវឌ្ឍនភាពការងារកាលពីថ្ងៃសុក្រ លោកយឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុ និយម ខេត្តបន្ទាយមានជ័យ បានឱ្យ ដឹងប្រព័ន្ធធារាសាស្រ្តទាំង នេះមិនត្រឹមតែជួយកាត់បន្ថយទឹក ជំនន់ ក្នុងខេត្ត ប៉ុណ្ណោះទេ តែក៏ជា ប្រយោជន៍ក្នុងការស្តុកទឹកសម្រាប់ប្រើប្រាស់វិស័យ កសិកម្មផងដែរ ៕
អត្ថបទនិងរូបភាព៖ គៀន ច័ន្ទហ៊ីន



