យានយន្តល្មើសចំនួន ៣៤៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៣១ ខែមីនា
អត្ថបទដោយ៖
ឈឹម សុផល
ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ ធ្នាប់ សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣១ ខែមីនាធ្ឆ្នាំ២០២៤ បាន ឱ្យ ដឹងថាមានគោលដៅចំនួនសរុប៦៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៨១ គ្រឿង រថយន្តធំ ០១គ្រឿង រថយន្តតូច ៧៥គ្រឿង ម៉ូតូ ៣៣០៥គ្រឿង ក្នុងនោះ រកឃើញ យានយន្តល្មើសសរុបចំនួន ៣៤៩គ្រឿងមានរថយន្តធំ ០១គ្រឿង រថយន្តតូ ៦៤ គ្រឿង និងម៉ូតូចំនួន ២៨៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូ ទាំងប្រទេស ។
របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យាន យន្ត ល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រពិសេស អ្នកប្រើប្រាស់ ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។