ប្រធានក្រុមការងារគណៈពង្រឹងបក្សមូលដ្ឋានស្រុករតនមណ្ឌល ចុះជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតគណបក្សប្រជាជន
ភ្នំពេញ:នៅក្នុងឱកាសចុះពិនិត្យមើលពីស្ថានភាពទូទៅរបស់គណបក្សមូលដ្ឋានឃុំទាំង៥និងជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាអង្គបោះឆ្នោ
តនៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបងកាលពីថ្ងៃអាទិត្យទី៣១ ខែមីនាឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុករតនមណ្ឌល បានរំលឹកដល់គ្រប់សមាជិកអង្គបោះឆ្នោត ដែលជាក្រុមប្រឹក្សាស្រុកនិងឃុំទាំង៥ទូទាំងស្រុករតនមណ្ឌល និងជាអង្គបោះឆ្នោតរបស់គណបក្សនប្រជាជនកម្ពុជាត្រូវត្រៀមលក្ខណៈទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាស្រុកនៅខែឧសភា ឆ្នាំ២០២៤ ខាងមុខ។
នេះជាលើកដំបូងក្នុងឱកាសដែលឯកឧត្តមត្រូវបានថ្នាក់ដឹកនាំគណបក្សតែងតាំងប្រគល់ភារកិច្ចថ្មីជាប្រធានក្រុមការងារគណបក្សចុះស្រុករតន
មណ្ឌលនិងបានអញ្ជើញដឹកនាំនៃកិច្ចប្រជុំការងារគណបក្សឆ្នាំ២០២៤និងលើកទិសដៅអនុវត្តបការងារបន្ត នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុករតនមណ្ឌល ។
ឯកឧត្តមប្រធានក្រុមការងារបានបន្ថែមថា អង្គបោះឆ្នោត ត្រូវតែបន្តក្តាប់ឲ្បបាន នូវ រាល់សំណូមពររបស់ប្រជាពលរដ្ឋ និងបន្តដោះស្រាយជូនពួកគាត់ឱ្យចំបញ្ហា ដោយផ្តល់នូវសេវាគំរូដ៏ល្អប្រកបដោយការយកចិត្តទុកដាក់។ព្រោះជាភារកិច្ចស្នូលរបស់មន្ត្រីរាជការដែលជាកូនចៅ និងជា អ្នកបម្រើប្រជាពលរដ្ឋ ត្រូវតែបំពេញ។
សូមរំលឹកថានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៤ នឹងប្រព្រឹត្ត
ទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ចាប់ពីម៉ោង៧ ព្រឹកដល់ម៉ោង១៥នរសៀល៕
(អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)