ឯកឧត្តម ហួត ហាក់ ដឹកនាំគណៈប្រតិភូ ជួបប្រជុំជាមួយតំណាងក្រសួងមុខងារសាធារណៈ ដើម្បីពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំ គណៈ ប្រតិភូ ក្រសួងអធិការកិច្ច ចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង អនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច ជាមួយតំណាងក្រសួង មុខងារ សាធារណៈ ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជាតំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ពាក់ ព័ន្ធ មកពីក្រសួងអធិការកិច្ច ក្រសួងមុខងារសាធារណៈ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង សេដ្ឋ កិច្ច និងហិរញ្ញវត្ថុ និងអង្គភាពប្រឆាំងអំពើពុករលួយ សរុបចំនួន ៥៤រូប នៅទីស្តីការ ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។

បន្ទាប់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានសង្ខេបពីសារបាន និងបេស កកម្ម ព្រមទាំងការប្រព្រឹត្តទៅនៃសេចក្តីព្រាងអនុក្រឹត្យរួចមក អង្គប្រជុំបានពិនិត្យ និង ពិភាក្សាបន្ថែមក្នុងគោលបំណង ស្វែងរកធាតុចូល និងកែលម្អសេចក្តីព្រាងនេះ។

ជាលទ្ធផល កិច្ចប្រជុំពិភាក្សាបានឯកភាពទៅលើចំណុចមួយចំនួនដូចជា ការកំណត់មុខ ងារ ភារកិច្ចរបស់ក្រសួងអធិការកិច្ច ដោយត្រូវផ្អែកលើអនុក្រឹត្យ លេខ០៣ អនក្រ.បក និង លេខ១៦៨ អនក្រ.បក ជាគោល ក៏ដូចជាការកែសម្រួលខ្លឹមសារនៅក្នុងជំពូក និងមាត្រា មួយចំនួន រួមទាំងការកំណត់រចនាសម្ព័ន្ធចំណុះក្រសួងអធិការកិច្ច ជាដើម។

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ បានកោតសរសើរ និង វាយតម្លៃ ខ្ពស់ ចំពោះការចូលរួមសហការអនុវត្តការងារប្រកបដោយគុណភាព ប្រសិទ្ធ ភាព និងបាន ស្នើដល់អង្គប្រជុំដែលទទួលបន្ទុកលើការងារនីមួយៗ ត្រូវទទួលខុសត្រូវក្នុង ការ អនុវត្ត ដើម្បីកំណត់ស្តង់ដាររួម ដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner