ល្បែងសី

ជាល្បែងមួយយ៉ាង សម្រាប់មនុស្សប្រុសកម្លោះៗ ឬចំណាស់ៗគេលេងនៅទីវាលនាពេលថ្ងៃត្រជាក់ នៅរដូវរំហើយនៅពេលបុណ្យទានឬពេលជួបជុំកម្សាន្តសប្បាយផ្សេងៗជាដើម។ ល្បែងនេះជាកីឡាហាត់ប្រាណមួយយ៉ាង ខាងកាយសម្បទាប្រហែលនឹងកីឡាបាល់ទាត់ដែរ។

សី មាន ៣ ប្រភេទគឺ៖

-សីមីលោង៖ វត្ថុដែលគេយកមក ធ្វើសីនេះគឺគេយកបន្ទោះផ្តៅឬស្សី ឬរពាត់មកចាក់ជាក្រឡាភ្នែកគ្រួច ឲ្យមានសណ្ឋានមូល ប្រមាណប៉ុនត្រឡោកដូងធុនតូច ហើយគេនាំគ្នាទាត់លេង ។

-សីដក់៖ គេធ្វើដោះបន្ទោះផ្តៅ ឬរពាក់ឲ្យមានសណ្ឋានដូចសីមីលោងដែរប្លែកតែសីដក់គេធ្វើឲ្យមានទំហំ និងមានក្រឡាធំជាងសីមីលោងបន្តិច ។ សីដក់ មានរបៀបលេងស្រដៀង និងសីមីលោងដែរ ប្លែកតែសីមីលោងគេទាត់ដោយខ្នងជើងឯសីដក់គេគះដោយកែងដៃ កែងជើង ក្បាលជង្គង់ ដោយស្មា ។

-សីពែន៖ គេធ្វើដោយស្លាបសត្វ និងស្បែកឬស្រកាត្រីគឺគេដាក់ស្បែក ឬស្រកាត្រីត្រួតគ្នា ៣.៤ ជាន់ចៀរជាសណ្ឋានមូលចោះចំកណ្តាល ជាប្រហោងហើយយកស្លាបសត្វ ៣.៥ ដែលខ្លីៗល្មមមកជ្រំឲ្យស្មើរួចស៊កគល់ស្លាបនោះក្នុងរន្ធស្បែកឬស្រកាត្រី នោះឲ្យចេញមកបន្តិចហើយបត់ទៅខាងៗចងដោយខ្សែលួសឆ្មារៗ ភ្ជាប់ទៅនិងស្បែកឬស្រកាត្រីនោះការពារមិនឲ្យរបូតរួចគេយកទៅទាត់លេងកម្សាន្ត។

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ល្បែងប្រជាប្រិយខ្មែរ #ល្បែងសី #សីមាន៣ប្រភេទ

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

To all social media

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner