ក្អមមាសចំនួន ១១១ រញ្ជូយបុណ្យភូមិស្អែកនេះ
ភ្នំពេញៈពិធីបុណ្យភូមិ ដែលផ្តោតលើការលេងល្បែងប្រជាប្រិយខ្មែរ នឹងចាប់ផ្តើមពីថ្ងៃសុក្រស្អែកនេះ រហូតដល់ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៤ នៅវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្អមមាសធំៗ ចំនួន ១១១ក្អម បង្ហាញខ្លួនត្រៀមចាំការវាយបំបែក។
កញ្ញា រិទ្ធី លអពេជ្រ ស្ថាបនិកបុណ្យភូមិ បានឱ្យដឹងថា ក្រៅពីល្បែងប្រជាប្រិយ ក៏មានការសម្តែងល្ខោនយីកេរឿងកណ្តុរកេសី និង ការសម្តែងសិល្បៈពីសំណាក់សិល្បករជនជាតិភាគតិចផងដែរ។ លំអពេជ្រ រំពឹងថា កម្មវិធីបុណ្យភូមិឆ្នាំនេះ នឹងមានការចូលពីប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវវ័យច្រើនកុះករ។
គួរសម្គាល់ថា បុណ្យភូមិ ត្រូវបានរៀបចំជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ និងទទួលបានការគាំទ្រពីមនុស្សចាស់ក្មេង។ ក្រៅពីការកំសាន្តក្នុងរដូវបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បុណ្យភូមិ បំផុសស្មារតីយុវជនឱ្យស្រឡាញ់ វប្បធម៌ និងសិល្បៈបុរាណខ្មែរ៕
ដោយៈ ទួន សុផល