សត្វត្រយងចង្កំកស ដែលជាប្រភេទជិតផុតពូជកំពុងរងគ្រោះថ្នាក់ខ្លាំងត្រូវបានទទួលជោគជ័យក្នុងការបង្កាត់ពូជហើយ
(ភ្នំពេញ)៖ នៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB)កាលពីឆ្នាំមុន គេបានធ្វើការ បង្កាត់ពូជសត្វត្រយងចង្កំកសដែលជាប្រភេទជិតផុតពូជបានដោយជោគជ័យជាលើកដំបូង ក្រោមការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់អ្នកជំនាញ ។
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានឱ្យដឹងថា”ឆ្នាំនេះ ពួកយើងមានសេចក្តីសោមនស្សរីករាយក្នុងការជូនដំណឹងដល់លោកអ្នកថា មិនត្រឹមតែចំនួនប្រជាសាស្ត្រនៅក្នុងមជ្ឈមណ្ឌលដែលបានបង្កាត់ពូជម្តងទៀតដោយជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែមួយគូទៀតបានក្រាបពង និងចិញ្ចឹមកូនពីរក្បាលដោយជោគជ័យផងដែរ វាជាលើកដំបូងហើយសម្រាប់បក្សីប្រភេទនេះនៅកន្លែងថែទាំសត្វ”។
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានឱ្យដឹងដែរថា” កូនបក្សីតូចៗទាំងបីក្បាលនេះផ្តល់ក្តីសង្ឃឹមសម្រាប់ការលែងចំនួនប្រជាសាស្រ្តសត្វត្រយងចង្កំកដែលត្រូវបានធានាការថែទាំនៅក្នុងមជ្ឈមណ្ឌលឱ្យចូលទៅក្នុងជម្រកធម្មជាតិរបស់ពួកវាវិញ។ នេះជាកត្តាសំខាន់ ដោយសារប្រទេសកម្ពុជាត្រូវបានគេជឿថាជាជម្រករបស់សត្វត្រយងចង្កំកសរហូតដល់ទៅ ៨៧ភាគរយ ទៅ ៩៥ភាគរយ នៃចំនួនប្រជាសាស្ត្រទាំងអស់នៅទូទាំងពិភពលោក។ ក្នុងឆ្នាំ ២០២២ គេបានប៉ាន់ប្រមាណចំនួនប្រជាសាស្ត្រសត្វត្រយងចង្កំកសនៅប្រទេសកម្ពុជា មានចំនួនតិចបំផុត ៧៩២ក្បាល៕
ដោយ ៖ ម៉ាដេប៉ូ