ប៊ែលធី គ្រុប ប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២ (ស្ពានអាកាសចោមចៅ)

ភ្នំពេញ៖ ប៊ែលធី គ្រុប រៀបចំពិធីអបអរសារទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ និងពិសាអាហារសាមគ្គីរបស់គ្រួសារប៊ែលធី គ្រុប ជូនគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ សរុប ៣,៨១២នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកជំទាវ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២ (ស្ពានអាកាសចោមចៅ)។

ឯកឧត្តមបណ្ឌិត ថ្លែងអំណរគុណ និងកោតសរសើរចំពោះ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និង លោកគ្រូ-អ្នកគ្រូគ្រប់ផ្នែកទាំងអស់នៃប៊ែលធី​ គ្រុប ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងចិត្ត កម្លាំងកាយ ក្នុងការបំពេញតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនរយៈពេលពេញ១ឆ្នាំ ទាំងផ្នែកប៊ែលធីសំណង់ ប៊ែលធីទេសចរណ៍ និងប៊ែលធីអប់រំ ដែលធ្វើឱ្យប៊ែលធី គ្រុប មានការរីកចម្រើនជាបន្តបន្ទាប់ចាប់តាំងពីប៊ែលធីមានតែ១ទីតាំង រហូតដល់បច្ចុប្បន្នមាន៣២ទីតាំង ក្នុងនោះ៖

១-សាលា ប៊ែលធី អន្តរជាតិ មាន ៣០ទីតាំង (២៧សាខាកំពុងដំណើរការ និង ៣សាខាកំពុងសាងសង់) មានសិស្សកំពុងសិក្សាចំនួន ៦០,៥៥៩នាក់ មានកម្មវិធីសិក្សា ៥ធំៗ គឺ៖ ១-ចំណេះទូទៅ, ២-ភាសាអង់គ្លេសទូទៅ (ESL Program),    ៣-កម្មវិធីភាសាចិនទូទៅ, ៤-កម្មវិធីអភិវឌ្ឍបញ្ញា IMA និង ៥-ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ។

២-សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មាន ២ទីតាំង៖

  • ទីតាំងទី១ ទួលស្លែង៖ អគារ២១ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ខាងត្បូងសារមន្ទីរទួលស្លែង ១០០ម៉ែត្រ)
  • ទីតាំងទី២ ស្ពានអាកាសចោមចៅ៖ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ទល់មុខង-៧០)

មានកម្មវិធីសិក្សាជាភាសាជាតិ និងអន្តរជាតិ និងមានកម្រិតសិក្សា៥ធំៗ៖ ១-ថ្នាក់បំប៉នភាសាអង់គ្លេសនិងកុំព្យូទ័រ, ២-បរិញ្ញាបត្ររង, ៣-បរិញ្ញាបត្រ, ៤-បរិញ្ញាបត្រជាន់ខ្ពស់ និង ៥-ថ្នាក់បណ្ឌិត និងមាន ១២មហាវិទ្យាល័យ ៤២ជំនាញ។

តាងនាមថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិតនៃប៊ែលធី គ្រុបទាំងអស់ ឯកឧត្តមបណ្ឌិត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ដែលតែងតែគាំទ្រ និងបានផ្តល់ឱកាសយ៉ាងពេញលេញដល់វិស័យអប់រំផ្នែកឯកជន បានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សជាមួយរាជរដ្ឋាភិបាល។ ជាពិសេស រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តកំណត់យក “មនុស្ស” ជាអាទិភាពទី១ ក្នុងចំណោម អាទិភាពគន្ធឹះចំនួន ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា។

ឯកឧត្តមបណ្ឌិត និងលោកជំទាវ បានជូនពរដល់បុគ្គលិកទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ខាងមុននេះ ព្រមទាំងបានអញ្ជើញចូលរួមរាំលេងកម្សាន្ត និងចាប់ឆ្នោតផ្សងសំណាង ជូនបុគ្គលិកទាំងអស់ផងដែរ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner