រដ្ឋបាលខេត្តកំពង់ចាម ទទួលទេព្ដាឆ្នាំថ្មី ឆ្នាំរោង

កំពង់ចាម៖ រាត្រីថ្ងៃសៅរ៍ទី១៣  ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ បានប្រារព្ធពិធីទទួលទេវតាឆ្នាំថ្មី ព្រះនាម“មហោទរាទេវី “ស្ថិតនៅលើសួនស្មៅខាងមុខសាលា ខេត្ត កំពង់ចាម ដែលជាទីតាំងសង្រ្កាន្តធំរបស់ខេត្ត សម្រាប់ឆ្នាំ២០២៤ នេះ ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ បានបួង សួង សូមឲ្យទេវតាឆ្នាំថ្មី ជួយប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋ សូមមានសុខភាព ល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ និងសម្រេច បានជោគជ័យត្រចះត្រចង់ថ្មីៗបន្ថែមទៀត និងប្រកបតែសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយៈលី ពៅ

ads banner