រដូវកាលសង្ក្រានថៃ! អ្នកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ កើនដល់១៦២នាក់

បាងកក៖ ក្នុងរយៈពេលបួនថ្ងៃដំបូង នៃបុណ្យសង្ក្រាន ដែលមានរយៈពេល៧ថ្ងៃ នៅប្រទេសថៃ មនុស្សស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ បានកើនដល់ ១៦២នាក់ហើយ។

មជ្ឈមណ្ឌលសុវត្ថិភាពចរាចរណ៍នៃក្រសួងមហាផ្ទៃ បានចេញផ្សាយថា រយៈពេលបួនថ្ងៃនេះ គឺរាប់ចាប់ពីថ្ងៃទី១១ ដល់ ១៤ ខែមេសា។ ក្រៅពីស្លាប់មនុស្ស ជាង១៦០នាក់នេះ ក៏មានមនុស្ស ១២៧៩នាក់ ផ្សេងទៀត រងរបួស ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ផងដែរ។

បើតាមរបាយការណ៍បឋមបង្ហាញ នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា បទល្មើសចរាចរណ៍ចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ ១៥ ខែមេសា សរុបមានចំនួន ៤.១៣២ករណី ក្នុងនោះ ភាគច្រើន គឺករណីពាក់ព័ន្ធនឹងការស្រវឹង ពេលបើកបរ។

យ៉ាងណាមិញ ប្រភពថា ករណីគ្រោះថ្នាក់ពេលស្រវឹងធ្លាក់ចុះ ជាង៣២ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ជាការធ្លាក់ចុះ ខណៈថៃបានរឹតបន្តឹងខ្លាំង លើការសេពគ្រឿងស្រវឹង ក្នុងបុណ្យចូលឆ្នាំថ្មី៕

ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner