ជនសង្ស័យ ១៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿង ញៀន ទូទាំងប្រទេសចំនួន ៩ករណី ថ្ងៃទី១៧ ខែមេសា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិ បានឲ្យដឹងថា ជនសង្ស័យចំនួន១៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វេីការ ឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៩ករណី ទូទាំងប្រទេស នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។

ក្នុងចំណោមជនសង្ស័យចំនួន ១៥នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ៧នាក់ស្រី ៣នាក់ ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៥នាក់ស្រី ០នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់(ស្រី ០នាក់) វត្ថុតាងដែលចាប់យកសរុប ក្នុងថ្ងៃទី១៧ ខែមេសា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ១៦៣,៦០ក្រាម។

កេតាមីន(Ke) ស្មើ ១២០,៥០ក្រាម។ អុិចស្តាសុី(mdma) ស្មើ ៦៧៣,៥០ក្រាម ។ កញ្ឆា ស្មើ ១៦,៣០ក្រាម។ លទ្ធផលខាងលើ ០៧អង្គភាពបានចូលរួមបង្ក្រាប៕

ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner