អតីតមេទ័ពអង់គ្លេសនិយាយថា អ៊ុយក្រែននឹងប្រឈមការចាញ់សង្គ្រាម ក្នុងឆ្នាំ២០២៤ (Video Inside)

រុស្ស៊ីបានបង្កើនល្បឿនវាយប្រហារដាក់មកលើអ៊ុយក្រែន ដែលខ្វះគ្រឿងសព្វាវុធទប់ទល់ ដែលធ្វើឱ្យស្ថានការណ៍សឹកនៅលើសមរភូមិភាគខាងកើត កាន់តែមានសភាពយ៉ាប់យ៉ឺន បើសិនជាគ្មានជំនួយអាវុធគ្រប់គ្រាន់ដល់អ៊ុយក្រែនក្នុងការទប់ទល់ឡើយ។ ឧត្តមសេនីយ Richard Barrons អតីតមេបញ្ជាការ នៃបញ្ជាការដ្ឋានកងកម្លាំងរួមរបស់ចក្រភពអង់គ្លេស បានថ្លែងថា អ៊ុយក្រែន អាចប្រឈមមុខនឹងបរាជ័យក្នុងការធ្វើសង្គ្រាមប្រឆាំងរុស្ស៊ី នៅឆ្នាំ២០២៤។ ស្ថាប័នសភាតំណាងរាស្ត្រអាមេរិក នាពេលនេះ កំពុងតែស្ទុះស្ទារ ដើម្បីរកការជួយអនុម័តកញ្ចប់ជំនួយយោធា ៦១ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែន ក្នុងការទប់ទល់ និងស្តារស្ថានការណ៍សឹកឡើងវិញ។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍

ads banner